CamNews

កីឡាអន្តរជាតិ 

កីឡាករណាឆ្នើមជាងគេនៅ Premier League?

មិនមែនគ្រាន់តែកំពុងប្រកួតដណ្តើមគ្នា ស្តេចទំលាយសំណាញ់ RooneyនិងVan Persie
ក៏កំពុងតែប្រកួតប្រជែងគ្នាក្នុងការដណ្តើមតំណែង កីឡាករឆ្នើមបំផុតរដូវកាលរបស់
Premier League។
Van Persie កីឡាករឆ្នើមជាងគេ

បើនិយាយពីការលេងផ្ទាល់ខ្លួន យើងអាចនិយាយបានថាVan Persie ជាកីឡាករលេងល្អ
ជាងគេក្នុងរដូវកាលនេះនៅPremier League។ កីឡាករហូឡង់រូបនេះបាននិងកំពុងឆ្លងកាត់
នូវរដូវកាលកំពូលក្នុងការងាររបស់ខ្លួននៅArsenal។ ក្នុងពេលដែលក្លឹបកាំភ្លើងធំមិនមាន
កីឡាករណាលេងបានល្អក្រោយពីការចាកចេញរបស់Nasri និងFabregas, Van persie លេង
បានយ៉ាងល្អហើយបានក្លាយទៅជាក្បាលម៉ាស៊ីនដឹកនាំក្លឹបកាំភ្លើងធំឆ្លងផុតការលំបាកជាច្រើន។
គិតមកដល់ឥឡូវនៃរដូវកាលនេះVan Persieទាត់បញ្ចូលបាន២៧គ្រាប់នៅPremier League,
៣៤គ្រាប់គ្រប់ការប្រកួត។មិនតែប៉ុណ្ណោះPersieបានក្លាយជាTop ១២លើកក្នុងការបញ្ជូនគ្រាប់
បាល់ស៊ុតបញ្ចូលទីបានសំរេច។
Rooney, កេរ្តិ៍ឈ្មោះរបស់ក្លឹបសំខាន់ជាងរឿងផ្ទាល់ខ្លួន

ក្នុងការងារជាកីឡាករ, Rooneyបានទទួលតំណែងជាកីឡាករឆ្នើមមួយដងនារដូវកាល
2009-2010។ នោះជារដូវកាលកំពូលរបស់Rooney តាំងពីដំបូងមកដល់ឥឡូវក្នុងក្លឹប
Manu។ ឆ្នាំនេះRooneyកំពុងស្ថិតលើផ្លូវក្នុងការដណ្តើមជាកីឡាករឆ្នើមម្តងទៀត ដោយ
Ro10 រកបាន៣១គ្រាប់គ្រប់ការប្រកួត។

ដោយ៖ និស្ស័យ
ប្រភពពី៖ 24h


Tags: Van Persie Rooney Football