CamNews

រូបភាពអាក្រាតកាយបានក្លាយជា Facebook profile ដ៏ពេញនិយមឬ?

យើងទាំងអស់គ្នា​ បានអោយដឹងហើយថា នាពេលថ្មីៗនេះ គ្រប់បណ្តាសារពត៌មាន
ក៏ដូច
ជាគេហទំព័រមួយចំនួនបានចេញផ្សាយនៅលើទំព័ររបស់ខ្លួនដែលនិយាយអំពី​
យុវវ័យមួយ
ចំនួនបានថតរូបអាក្រាតមកធ្វើជា Facebook profile ។

ទន្ទឹមនឹងការចេញផ្សាយនេះ ក៏ឆ្លុះបញ្ជាំងអោយឃើញថា រាល់ទង្វើបែបនេះ វាគឺជាទង្វើមួយ
មិនល្អ ដែលសង្គមមិនទទួលស្គាល់ ហើយវាក៏ជារឿងអាម៉ាស់មួយសំរាប់ខ្លួនឯងផ្ទាល់ គ្រួសារ
និងសង្គមជាតិ។ ដោយឡែកកាលពីថ្ងៃទី ៩ ខែមិថុនាកន្លងផុតទៅថ្មីៗនេះ គូស្នេហ៍មួយគូ មិន
ត្រឹមតែមិនមានការភ្ញាក់រលឹកនោះទេ ថែមទាំងបានបង្ហោះរូបអាក្រាតកាយធ្វើជា Facebook
profile សាជាថ្មី ដែលធ្វើអោយបញ្ហានេះក្លាយជា Headline នៅលើគេហទំព័រមួយចំនូន។​

ស្របពេលនោះ គេហទំព័រទាំងនោះបាននិយាយថា រូបភាពនោះ​ គឺជារូបភាពយុវវ័យមួយគូ
បានអោបគ្នាដោយមិនមានខោអាវបិទបាំង ដែលអាចនិយាយបានថា រូបភាពអាក្រាតកាយ
មួយកំណាត់ខាងលើ ហើយពួកគេមិនត្រឹមតែមិនទុកវាជារូបភាពអាថ៌កំបាំងនោះទេ តែបែរជា
បង្ហាញវាជាសាធារណៈ តាមរយៈយករូបភាពនេះ​ មកធ្វើជា Facebook profile ទៅវិញ។

មានមតិរិះគន់មួយចំនួនបាននិយាយថា៖ វាគឺជារឿងអាម៉ាស់មួយ ពួកគេគួរតែយករូបភាព
ណាផ្សេងមកដាក់ជំនួសវិញ ដោយពួកគេបាននិយាយបន្ថែមថា៖ វាគឺជាទង្វើមិនល្អ ហើយក៏
ជារឿងអាម៉ាស់មួយចំពោះខ្លួនឯង ចំពោះគ្រួសារ ក៏ដូចជាសង្គមជាតិ។ ដូច្នេះពេលនេះគេហ
ទំព័រCamnews សូមណែនាំ ក៏ដូចផ្តាំផ្ញើដល់មិត្តៗយុវវ័យ សូមកុំយកតំរាប់តាម នូវទង្វើមិនល្អ
បែបនេះ បើទោះជារូបភាពនោះមិនបានបង្ហាញពីមុខមាត់ច្បាស់ក៏ដោយ៕

ដោយ ៖ មង្គល
ប្រភព ៖ singaporeseen


Tags: international news facebook