CamNews

ជីវិត និងការងារ 

ជីវិតតស៊ូ៖ ពីក្មេងរើសសំរាម ក្លាយជាអ្នកបង្កើតអាល់ប៊ុម ចម្រៀង នៅប្រទេសកូរ៉េ (មានវីដេអូ)

ម្ចាស់បទចម្រៀង ដែលគេ ធ្លាប់ឮ និងពេញនិយម គឺបទ ឥណ្ឌាលក់មុង ចង់បានប្រពន្ធខ្មែរ និង
បទ មួយទៀត ដុល្លារ ប្លន់សង្សារ រួមទាំងបទចម្រៀងជាច្រើន ផ្សេងទៀតនោះ គឺជាស្នាដៃនិពន្ធ
និងច្រៀង ដោយផ្ទាល់ ពីសំណាក់អតីតក្មេងរើសសំរាម នៅស្ទឹងមានជ័យ ហើយបច្ចុប្បន្នបាន
និង កំពុងសិក្សា ផ្នែកដឹកនាំសម្ដែងបទភ្លេង និង កាត់តសំឡេង ព្រមទាំងបម្រើការងារជា ជាង
ក្រឡឹង នៅក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ប្រទេសកូរ៉េខាងត្បូងនោះគឺ លោក ឡេង ណាវ៉ាត់ត្រា ។

ក្នុងអាយុ ២៤ឆ្នាំ និងជាអ្នកស្រុកព្រៃ វែង លោក ឡេង ណាវ៉ាត់ត្រា បានរៀបរាប់ រំលឹកពី ប្រវត្ដិ
របស់ខ្លួនថា កាលពីអំឡុងឆ្នាំ២០០១  ដោយសារតែជីវភាពក្រខ្សត់ទើបរូបលោក ដាច់ចិត្ដ ទៅ
រើស សំរាមនៅគំនរសំរាមស្ទឹង មានជ័យ ដើម្បីបានថវិកាបន្ដិចបន្ដួចយក ទៅរៀនសូត្រ ។

លោក ឡេង ណាវ៉ាត់ត្រា ដែលមាន ឈាមជ័រ មិនមែនជាអ្នកសិល្បៈប៉ុន្ដែចង់ ប្រឡូកក្នុងវិស័យ
មួយនេះ បានបន្ដ តាមទូរស័ព្ទ ពីកូរ៉េខាងត្បូងថា បន្ទាប់ពីបានចំណាយ ពេលវេលារើសសំរាមនៅ
គំនរសំរាមស្ទឹងមានជ័យ នៅអំឡុង ឆ្នាំ ២០០៩ លោកបាន ចូលប្រឡងច្រៀងនៅ ផលិតកម្មមួយ
ឈ្មោះថា ស៊ីភី ហើយពេលនោះលោកបាននិពន្ធ បទចម្រៀងដោយខ្លួនឯង ហើយថែមទាំងច្រៀង
ដោយខ្លួនឯងទៀតផង ។

ដោយសារ តែចង់បន្ដរៀនសូត្រ ខាង ផ្នែកដឹកនាំសម្ដែងភ្លេង និងកាត់តសំឡេង នៅកូរ៉េខាងត្បូង
ព្រមទាំងមានឱកាស បម្រើការងារដើម្បី បានប្រាក់ ឧបត្ថម្ភទៀតនោះ លោក ឡេង ណាវ៉ាត់ត្រា
បានសម្រេចចាកចេញពីកម្ពុជា ទៅទីនោះ អស់រយៈពេល ២ឆ្នាំមក ហើយ។ នៅទីនោះ លោក
ឡេង ណាវ៉ាត់ត្រា បាន ឱ្យដឹងថា លោកបានបង្កើតអាល់ប៊ុមបទ ចម្រៀង ព្រមទាំងថត ជាខារ៉ាអូ
ខេ ចំនួន ៥ បទ ហើយនឹងបន្ដថតថែមទៀតនៅទីនោះ ។

លោក ឡេង ណាវ៉ាត់ត្រា បានបញ្ជាក់ ថា នៅពេលបញ្ចប់ការរៀនសូត្រផ្នែកសិល្បៈ លោកនឹង
ត្រឡប់មកប្រទេស កម្ពុជាវិញ ហើយក្រៅពី ប្រកបមុខរបរខាងផ្នែកដឹកជញ្ជូន លោក ឡេង ណា
វ៉ាត់ត្រា នឹងចូល ប្រឡូកក្នុងវិស័យ សិល្បៈ ដោយសារតែជា ចំណង់ចំណូលចិត្ដរបស់លោក ។

ពិតណាស់ ជីវិតគឺជាការតស៊ូ ហើយការតស៊ូ ដោយការខិតខំប្រឹងប្រែងដ៏មោះមុត នឹងទទួលបាន
ជោគជ័យមិនខាន។ ចូលរួមគាំទ្រ ការតស៊ូរបស់ អតីតក្មេងរើសសំរាម នៅស្ទឹងមានជ័យ ដែល
កំពុងអភិវឌ្ឍខ្លួន ក្នុងវិស័យចម្រៀងខ្មែរ នៅប្រទេសកូរ៉េខាងត្បូង ដោយការចុច Like និង Share
ស្នាដៃបទចម្រៀងរបស់លោក តាមរយះគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដែលមាន
ឈ្មោះថា Navatra Leng (ចុចត្រង់នេះ)

ដោយ៖ សិលា
ប្រភព៖ ដើមអំពិល


Tags: leng navatra life & work lifestyle