ព័ត៌មានអន្តរជាតិ ៖ អភិបាល រដ្ឋ California បានប្រកាស ដាក់ រដ្ឋ ក្នុងភាពមានអាសន្ន បន្ទាប់ពី គ្រោះអគ្គីភ័យ នៃភ្លើងឆេះព្រៃ បង្ខំអោយប្រជាពលរដ្ឋ មូលដ្ឋាន ២៣,០០០ នាក់ ត្រូវជម្លៀសខ្លួន ចេញ ពី ផ្ទះសម្បែង ពីភាគខាងជើងរដ្ឋ ។
អភិបាលរដ្ឋ Jerry Brown អោយដឹងថា គ្រោះអគ្គីភ័យដ៏សាហាវ ក្នុង ទំព័រ ប្រវត្តិសាស្រ្ត លើកនេះ បានបណ្តាលអោយ ពលរដ្ឋម្នាក់ស្លាប់ និងបានគម្រាមគំហែង ដល់បណ្តា ហេដ្ឋារចនាសម្ព័ន្ធទាំង អស់នៅក្នុងតំបន់ នៃភាគខាងជើង រដ្ឋ California ។ របាយការណ៍ ពីសារ ព័ត៌ មាន ប៊ីប៊ីស៊ី បន្ត អោយដឹងថា ពលរដ្ឋក្នុងស្រុក ច្រើនជាង ១,៣០០ នាក់ បានជម្លៀស ខ្លួនចេញពីក្រុង San Fran- cisco រដ្ឋ California បន្ទាប់ពី អគ្គីភ័យ លេបត្របាក់លំនៅស្ថាន របស់ពួកគេ ។
ប្រភពបញ្ជាក់អោយដឹងថា ក្រុមការងារ ជាអ្នកពន្លត់អគ្គីភ័យ ៤ រូប បាន ទទួល រងរបួសធ្ងន់ និង ស្រាល ខណៈកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ គ្រោះអគ្គីភ័យ នៃ ភ្លើងឆេះព្រៃ បានបន្ត ឆាបឆេះ រហូតដល់ដើមសប្តាហ៍ថ្ងៃច័ន្ទនេះ បន្ទាប់ពីបាន ឆាបឆេះ នាចុងសប្តាហ៍កន្លងទៅ ។
របាយការណ៍ បញ្ជាក់អោយដឹងថា ករណីគ្រោះអាសន្ន ភ្លើងឆេះព្រៃលើក នេះ គឺ បានវាយប្រហារ ធ្ងន់ធ្ងរខ្លាំងបំផុត ទៅលើជ្រលងភ្នំ ព្រៃឈើ ២ កន្លែង នោះគឺ Valley Fire និង Butter Fire តួយ៉ាង
Valley Fire រងនូវការឆាបឆេះ ផ្ទៃដី ព្រៃឈើដល់ទៅ ២៧១៩៤ ហិចតា នៅសល់ផ្ទៃដីព្រៃឈើត្រឹម តែ ៣០% ខណៈ ពលរដ្ឋក្នុងស្រុក ១៣,០០០ នាក់បាត់បង់ផ្ទះសម្បែង ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធ ៩០០០ កន្លែងរង នូវការគម្រាមគំហែង ខណៈ ផ្ទះ ៥៨៥ ខ្នង ត្រូវ បានបំផ្លាញ ចំនួនក្រុមការងារ ចេញប្រតិបត្តិការ ពន្លត់មាន ចំនួន ២៦៣៩ នាក់ របួស ៤ នាក់ ស្លាប់ ពលរដ្ឋម្នាក់ ដោយឡែក នៅ ករណី ភ្លើង ឆេះ នៅឯជ្រលងភ្នំ Butter ឯណោះវិញ រងនូវការឆាបឆេះ ផ្ទៃដី ព្រៃឈើដល់ទៅ ២៩០៤៨ ហិចតា នៅសល់ផ្ទៃដីព្រៃឈើ ត្រឹមតែ ៤០% ខណៈ ពលរដ្ឋ ក្នុងស្រុក ១០,០០០ នាក់ បាត់បង់ផ្ទះសម្បែង ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធ ៦៤០០ កន្លែងរង នូវការ គម្រាមគំហែង ខណៈ ផ្ទះ ២៣២ ខ្នង និង Outbuildings ១៧៥ ខ្នង រូងនូវការ ឆាបឆេះ ចំណាយក្រុមការងារ ពន្លត់ អគ្គី ភ័យ ៤៩៦១ នាក់ និង ពលរដ្ឋ ៦០០០ នាក់ ត្រូវជម្លៀសខ្លួន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី