CamNews

តារា 

តើនាង Kimberly និង Mint នឹងមានឱកាសត្រូវគ្នាវិញប៉ុន្មានភាគរយ ក្រោយថតរូបស្និទ្ធិស្នាលចឹង?

ព័ត៌មានកំសាន្ត ៖ ក្រោយពីមានរឿងចម្រូងចម្រាសគ្នាអស់រយៈពេលជាច្រើនឆ្នាំ រវាងតារាល្បីលំដាប់ជួរមុខទាំង ៣ ដួង របស់ប្រទេសថៃ គឺនាង Mint chalida wijitwongtong លោក Mark prin និងនាង Kimberly ទីបំផុតមិត្តភាពរបស់អ្នកទាំង ៣ ហាក់បីដូចជារាងជិតដិតគ្នាជាងមុនបន្តិចម្តងៗ ។

កាលពីថ្ងៃទី​ ២៦ ខែវិឆ្ឆិកា ឆ្នាំ ២០១៦ នេះ ឪពុករបស់នាង  Kimberly បានទទួលមរណៈភាព ហើយក៏ឃើញថា មានតារាល្បីៗជាច្រើនរូបទៀតដែលបានចូលរួមនៅក្នុងពិធីបុណ្យសពឪពុករបស់នាងផងដែរ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតគេក៏បានឃើញនាង Mint ដែលធ្លាប់មាន រឿងចម្រូងចម្រាសគ្នាអស់រយៈពេលជាច្រើនឆ្នាំ ក៏បានចូលរួមពិធីបុណ្យសព្វ ថែមទាំងថតរូបជាមួយគ្នាជាច្រើនសន្លឹកយ៉ាងជិតស្និទ្ធិថែមទាំងផង ។ 

ក្រោយរូបថតរបស់នាង Kimberly និងនាង Mint ត្រូវបានបង្ហោះនៅលើបង្ហោះនៅលើបណ្តាញសង្គមបែបនេះបានធ្វើឲ្យក្រុមអ្នកគាំទ្ររបស់តារាស្រីទាំង ២ ដួងនេះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ហើយពិតជាចង់ឲ្យអ្នកទាំង ២ ត្រលប់មកជាមិត្តល្អជាមួយនិងគ្នាជាថ្មីម្តងទៀត ។ តើមហាជនគិតយ៉ាងណាដែរ? តើនាង Kimberly និង Mint នឹងមានឱកាសត្រូវគ្នាវិញប៉ុន្មានភាគរយ ក្រោយថតរូបស្និទ្ធិស្នាលចឹង? មានតែយើងទាំងអស់គ្នាចាំមើលថា​ តើអ្នកទាំង ២ អាចត្រលប់មកផ្សះផ្សារគ្នាដូចដើមបានទេ ៕

-ចុចអាន ៖ អីយ៉ាស់! ក្រោយឈ្លោះគ្នាច្រើនឆ្នាំ នាង Mint ទៅចូលរួមបុណ្យសព្វឪពុកនាងKimberly ថែមទាំងបង្ហោះរូបថត








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Kimberly Yaya Margie Mint Mark prin