ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស ប្រទេស ដាណឺម៉ាក បំភ្លឺអោយដឹងថា ខ្មាន់កាំភ្លើង ដែលត្រូវបានគេជឿ ថាមានការវាយប្រហារ ទៅលើកម្មវិធី ជជែកដេញដោល មតិជាសាធារណៈដោយសេរី និង វាយប្រហារ ទៅលើវិហារមួយកន្លែង ក្នុងទីក្រុង Copenhagen នោះ មានវ័យ ២២ ឆ្នាំ ជាពលរដ្ឋកើតនៅ ក្នុងប្រទេស ដាណឺម៉ាក ជាមុខសញ្ញាមន្រ្តីប៉ូលីស តាមប្រមាញ់រូប ព្រោះធ្លាប់ប្រព្រឹត្តិបទឧក្រិដ្ឋ ។
សេចក្តីរាយការណ៍ ពីទំព័រប៊ីប៊ីស៊ី អោយដឹងថា ខ្មាន់កាំភ្លើងរូបនេះ ត្រូវបាញ់សម្លាប់ កាល ពីព្រឹកថ្ងៃអាទិ ត្យម្សិលមិញ ពីសំណាក់មន្រ្តីប៉ូលីស ដែលប្រចាំការនៅក្នុងសង្កាត់ Norrebro កណ្តាលក្រុង ។យ៉ាងណា មិញអត្តសញ្ញាណជនដៃដល់ ពុំទាន់បានបញ្ជាក់នូវព័ត៌មានលម្អិតនៅឡើយទេ ។
គួរបញ្ជាក់ថា អ្នកដឹកនាំខ្សែភាពយន្តមួយរូប ក៏ដូចជា ឆ្មាំវិហារមួយរូបផ្សេងទៀត ត្រូវ បានវាយប្រហារ សម្លាប់ ស្លាប់បាត់បង់ជីវិត ក្នុងការវាយប្រហារ ពីរលើកដោយឡែកពីគ្នា ក្នុងនោះ ក្រុម មន្រ្តីប៉ូលីស ៥ នាក់ រងរបួសធ្ងន់ ស្រាល ។
ក្រុមមន្រ្តីប៉ូលីសមានជំនឿជាក់អោយដឹងថា បុរសជា ខ្មាន់ កាំភ្លើង បើកការវាយប្រហារ តែម្នាក់ឯង ។ របាយការណ៍បញ្ជាក់អោយដឹងថា ជនដៃដល់រូបនេះ ត្រូវ បានក្រុមមន្រ្តីប៉ូលីស កំណត់មុខសញ្ញាបាន ក្រោយពីគាត់ជាប់ពាក់ព័ន្ធនឹងសកម្មភាព ឧក្រិដ្ឋកម្ម ខុសច្បាប់ ។ "ខណៈដៃ បុរសខ្មាន់កាំភ្លើង ប្រដាប់ ទៅដោយអាវុធនោះ ទើបសម្រេចអោយមន្រ្តីប៉ូលីស តប ត និងបាញ់បកវិញ រហូតឈានដល់ ការបាញ់ សម្លាប់ជនដៃដល់ ក្នុងករណីនេះ តែម្តង" មេបញ្ជាការ លោក Thorkild Fogde ស្រាយបំភ្លឺដល់សន្និសិទ សារព័ត៌មាន ។ បណ្តាសារព័ត៌មាន ប្រទេស ដាណឺម៉ាក បានផ្សព្វផ្សាយជា ទូទៅ អោយដឹងថា បុរសជា ខ្មាន់កាំភ្លើង មានឈ្នោះ Omar El-Hussein ប៉ុន្តែ មន្រ្តីប៉ូលីស ពុំ ទាន់ ចេញផ្សាយ នូវអត្តសញ្ញាណជន ដៃដល់នៅឡើយទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី