CamNews

ជីវិត និងការងារ 

ទស្សនាហាងកាហ្វេ Internet - កន្លែងរស់នៅ របស់ប្រជាជនក្រីក្រ នៅជប៉ុន

កាហ្វេអ៊ីនធឺណេត បើទោះជាមានផ្ទៃក្រឡា ដ៏តូចចង្អៀត ប៉ុន្តែវាត្រូវបានចាត់ទុកថាជា
"សណ្ឋាគារ" សំរាប់បណ្តាប្រជាជន ដែលមានប្រាក់ចំណូលទាប នៅប្រទេសជប៉ុន។

ជាង ១០ ឆ្នាំមកហើយ បណ្តាហាងកាហ្វេអ៊ីនធឺណេត បានក្លាយទៅជា"សណ្ឋាគារ"
សំរាប់បណ្តាប្រជាជន ដែលរកបានប្រាក់ចំណូលទាប និងអ្នកគ្មានការងារធ្វើ នៅជប៉ុន។
ស្ទើរទាំងអស់ហាងកាហ្វេទាំងនោះ មានផ្ទៃក្រឡាតូចចង្អៀតតែ (1,3 x 2,6 m) និងបាន
បំពាក់នូវបណ្តាឧបករណ៍អ៊ីនធឺណេត មានបម្រើសេវាកម្មដូចជា បោកខោអាវ ងូតទឹក
សំអាតខ្លួន... ក្នុងតំលៃដ៏សមរម្យ សំរាប់អតិថិជន។ សំរាប់តំលៃដេកមួយយប់ នៅហាង
កាហ្វេទាំងនេះ ប្រហែល 1.920 yen (គឺប្រហែលជិត 20$) ។

បើតាមក្រសួងសុខាភិបាល ការងារ និងសុខមាលភាព នៃប្រទេសជប៉ុន បានឲ្យដឹងថា
ក្នុងឆ្នាំ 2007 មានប្រជាជនជាង 60.900 នាក់ បានចំណាយពេលយ៉ាងតិចមួយយប់ នៅ
ហាងកាហ្វេអ៊ីនធឺណេត ហើយប្រហែលជាជាង 5.400 នាក់ បានរស់នៅទីនេះ ថែមទៀត
ផង (នៅទាំងថ្ងៃ ទាំងយប់)។

លោក Akihiro Sato ម្ចាស់ហាងកាហ្វេអ៊ីនធឺណេតមួយកន្លែង នៅប្រទេសជប៉ុន បានចែក
រំលែកឲ្យដឹងថា គាត់បានចាប់ផ្តើមបើករបរនេះតាំងពីឆ្នាំ 2009 ជាមួយនឹងគោលបំណង
ចង់ជួយ អ្នកដែលគ្មានផ្ទះសម្បែង គ្មានការងារធ្វើ អាចរកបានកន្លែងស្នាក់នៅ ក្នុងតំលៃ
ថោក។ ភ្ញៀវស្ទើតែទាំងអស់ ដែលមកស្នាក់នៅទីនេះ សុទ្ធតែមិននិយាយស្តីច្រើន និងធ្វើ
ការងារឯកជន សម្ងាត់ នៃជីវិតរស់នៅរបស់ពួកគេ៕ 

ដោយ៖ សិលា
ប្រភព៖ Zng


Tags: Internet cafes poor Japanese living lifestyle