CamNews

សុខភាព 

ផ្អើលពេញប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ ផ្ទុះជំងឺផ្លូវដង្ហើម ដ៏កាចសាហាវ សម្លាប់មនុស្សជាច្រើននាក់

ទីក្រុងរីយាដហ៍យោងតាមបណ្តាញសារព័ត៌ Reuters បានឱ្យដឹងថាប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ
បានអះអាងថា មានករណីជំងឺផ្លូវដង្ហើមដ៏សាហាវ (MERS) បានកើនឡើងយ៉ាងសាហាវចំនួន២៦
ករណីបន្ថែមទៀត បណ្តាលឱ្យមនុស្ស ១០នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺនេះ។

ប្រទេសអេហ្ស៊ីប  បានធ្វើសេចក្តីថ្លែងការណ៍  កាលពីថ្ងៃសៅរ៍ថា  ខ្លួនបានបញ្ជាក់ថាករណីដំបូង
នៃជំងឺដង្ហើមដ៏សាហាវនេះ គឺកើតមាននៅលើ
បុរសម្នាក់ នៅរស់ក្នុងទីក្រុងរីយយាដហ៍។ 

ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដគឺជាកន្លែងដំបូងគេដែលគេរកឃើញថាមានជំងឺផ្លូវដង្ហើមដ៏សាហាវនេះ
មុនគេ អស់រយៈពេល ២ឆ្នាំកន្លងមកហើយ និងប្រទេសដែលរងគ្រោះច្រើនជាងគេ ចំនួន ៣៣៩
ករណី និង១០២ករណី ធ្ងន់ធ្ងរបំផុត។ ១៤៣ករណី នៃជំងឺផ្លូវដង្ហើមនេះ​ បានប្រកាសកាលពីដើម
ខែមេសា សរុបមកមាន ៧៣ភាគរយ នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ បានរងគ្រោះដោយសារ
តែជំងផ្លូវដង្ហើម ក្នុងខែនេះ។

មិនទាន់ផុសខែមេសាផង ស្រាប់តែគេហទំព័រក្រសួងសុខាភិបាល បានសេចក្តីថ្លែងការណ៍ចំនួន
២ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យថា មានមនុស្ស ១០នាក់ បានកើតជំងឺផ្លូវដង្ហើម  ដ៏សាហាវនេះ
ក្នុងនោះមានមនុស្ស ៧នាក់ ក្នុងទីក្រុង Jeddah ២នាក់ ក្នុងទីក្រុង
រីយាដហ៍ និង ១នាក់ទៀតនៅ
ក្នុងទីក្រុង Mecca។ ចំណែក   ១៦ករណីផ្សេងទៀត  បានកើតមានជំងឺផ្លូវដង្ហើមនេះ  កាលពីថ្ងៃ
អាទិត្យ នោះក្នុងមាន  ២ករណី  កើតតមាននៅក្នុងទីក្រុង
រីយាដហ៍ ៨ករណី ក្នុងទីក្រុង Jeddah
និង ៦ករណីផ្សេងទៀត នៅភាគខាងជើងទីក្រុង Tabuk និង មានជនរងគ្រោះ ៨នាក់បានស្លាប់
ដោយសារតែជំងឺផ្លូវដង្ហើមនេះ កាលពីថ្ងៃអាទិត្យ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល  លោក Adel Fakieh  បានថ្លែងឱ្យដឹង  កាលពីថ្ងៃអាទិត្យថា លោក
បានចាត់តំាងមន្ទីរពេទ្យ ៣ នៅក្នុងទីក្រុងរីយាដហ៍ ទីក្រុង Jeddah និង មន្ទីរពេទ្យនៅក្នុងទីក្រុង
Dammam  នៅតំបន់ឈូងសមុទ្រ  Gulf ដែលជាមន្ទីរពេទ្យជំនាញព្យាបាលជំងឺផ្លូវដង្ហើម   ដើម្បី
ព្យាបាលអ្នកជំងឺផ្លូវដង្ហើមទាំងនេះ។ មន្ទីរពេទ្យជំនាញ ទាំង ៣  មានសមត្ថភាពអាចផ្ទុកអ្នកជំងឺ
បានត្រឹមតែចំនួន ១៤៦នាក់ប៉ុណ្ណោះ។

ប្រជាជនអារ៉ាប់ប៊ីសាអ៊ូឌីដ ជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រព័ន្ធផ្សព្វផ្សាយសង្គម
និង រដ្ឋាភិបាលគ្មានសមត្ថភាពដោះស្រាយបញ្ហា និង ទប់ស្តាត់ជំងឺផ្លូវដង្ហើម ដ៏សាហាវនេះបាន
ជូនប្រជាពលរដ្ឋ ហើយស្តេចព្រះនាម
Abdullah បានសម្រេចចិត្តបណ្តេញរដ្ឋមន្រ្តីក្រសួងសុខា
ភិបាលឱ្យលាលែងពីតំណែង។

បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដកំពុងរស់នៅប្រឈមនឹងជំងឺផ្លូវដង្ហើម
ដ៏កាចសាហាវ និងត្រូវពាក់ម៉ាសបិទមុខ គ្រប់ពេលចេញទៅកន្លែងធ្វើការ និងកន្លែងសាធារណៈ
ផ្សេង ទៀត និងជាពិសេស ផលិតផលទំនិញ ដូចជាទឹកអនាម័យ និងសម្ភារអនាម័យ ត្រូវបាន
លក់ឡើងថ្លៃខ្ពស់កប់ពពក៕


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ news.msn

Jeddah

Tags: Health Saudi Arabia has 26 more cases of MERS virus 10 dead