ព័ត៌មានអន្តរជាតិ ៖ ទីក្រុង ប្រជុំដោយ អាជីវកម្ម ពាណិជ្ជកម្ម ជួញដូរ មិនស្រាកស្រាន្ត សឹងតែ ២៤ ម៉ោង របស់ប្រទេសឥណ្ឌា ទីក្រុង Mumbai នោះ បាន ប្រកាស ស្តីពី ការហាម រយៈពេល មួយថ្ងៃ ពេញ សម្រាប់ក្រុមមនុស្សសម្លាប់សត្វ ក៏ដូចជា ការលក់ចេញ និងទិញចូលសត្វ អំឡុងខែ កញ្ញា នេះ ស្របទៅតាមសំណើ ដ៍តឹងរឹង ពីសំណាក់សហគមន៍ហូបបួស Jian ដែលនាំអោយផ្ទុះឡើងនូវ កំហឹងក្នុងចំណោមអ្នកទទួលទានសាច់ ដែលធ្លាប់រង្គោះរង្គើរួចម្តងមកហើយ នា ដើមឆ្នាំនេះ ពាក់ ព័ន្ធនឹងការប្រើប្រាស់ជាអចិន្រ្តៃយ៍ សាច់គោ ។
ក្រុមប្រឆាំង ការហាមឃាត់ខាងលើ បានបង្កើត hashtag នៅ លើ បណ្តាញ Twitter រួមមានដូចជា #banistan ក៏ដូចជា #meatban ដោយទទូចអោយអ្នករាល់គ្នា "ញ៉ាំ បន្តញ៉ាំ" ។ សហគមន៍ហូបបួស Jain ដែលមានភាពរឹងមាំខ្លាំង ខាងហិរញ្ញវត្ថុនោះ នឹងបន្តឃ្លាំមើល ការអនុវត្ត ការហាមឃាត់ រយៈ ពេល ៨ ថ្ងៃពេញ ចាប់ពីថ្ងៃសុក្រនេះតទៅ ។ មន្រ្តីផ្លូវការ ប្រទេស ឥណ្ឌា អោយដឹង ថា ពួកគេ ទាម ទារ ក៏ដូចជា តម្រូវ អោយមានការហាមឃាត់ យ៉ាងដូច្នេះ ខណៈ ជំនឿសាសនារបស់ពួកគេណែនាំ អោយដឹងថា គ្មានការប្រើអំពើហឹង្សាទៅលើ សត្វពាហនៈ ដែលជាភាវៈរស់ ។
គួរបញ្ជាក់ថា ការហាមឃាត់ នៅក្នុងទីក្រុង Mumbai នឹងចាប់ផ្តើមឡើង រយៈពេល ៤ ថ្ងៃ មិនជាប់ គ្នា ចាប់ពីថ្ងៃព្រហស្បត្តិ៍នេះតទៅនេះបើយោងតាមសម្តី Kaleem Pathan នាយករងគ្រប់គ្រងទីក្រុង Deonar abattoir ។ ការហាមឃាត់ គឺគ្រប់ដណ្តប់ទៅលើ រាល់អ្នកកាប់សម្លាប់ សត្វ ក្របី ពពែ ជ្រូក ប៉ុន្តែ មិនរួមបញ្ជូល ត្រី នោះទេ ។
វាជារឿងសាមញ្ញ ក្នុងលក្ខខ័ណ្ឌ អាជ្ញាធរក្នុងស្រុក ប្រកាសការហាមឃាត់ ការ ប្រើ ប្រាស់ ឬជួញដូរ សាច់សត្វ ក៏ដូចជា គ្រឿងស្រវឹង អំឡុងថ្ងៃបុណ្យជាតិ ប៉ុន្តែ ករណី ហាមឃាត់ចុងក្រោយប្រការនេះ ពិតជានាំមកនូវ ការផ្ទុះឡើងនូវកំហឹង ដែលភាគច្រើន នៃពួកគេ បាននិយាាយថា ក្រុមសាសនា មិនគួរណា នាំមកនូវជំនឿជាក់ សាសនា របស់ពួកគេ ប៉ះពាាល់ដល់អ្នកឯទៀត នៅក្នុងទីក្រុងទាំង មូលនោះទេ ។
មានឈ្មោះថា Lavanya Chhabra បេក្ខភាព ប្រជាជនម្នាក់រស់នៅក្នុង ទីក្រុង Mumbai លើកឡើង អោយដឹងថា សមាគម Jains គឺមានសិទ្ធទៅលើជំនឿសាសនា របស់ពួកគេ ឈានទៅរកសុខសន្តិ ភាពដោយអនុវត្តជំនឿទាំងអស់នោះ ប៉ុន្តែ ពួកគេ មិនគួរណា នាំមកនូវជំនឿជាក់ របស់ខ្លួន ទៅជា ផលប៉ះពាល់អ្នកដទៃនោះទេ ។ បន្ថែមពីលើនេះ លោក Mohammed Ali Qureshi ប្រធានសមាគម Bombay Suburban Beef Dealers អោយដឹងថា ៖ សហគមន៍ ហូបបួស Jains មិនទទូលទានដូច គ្នាដែរ ខ្ទឹមបារាំង និង ខ្ទឹម ស ចឹងទេ នៅថ្ងៃស្អែកនេះ រដ្ឋាភិបាល នឹងធ្វើសេចក្តីប្រកាសហាមឃាត់ ការប្រើប្រាស់ ខ្ទឹមបារាំង និង ខ្ទឹម ស ទៀតឬ ឬក៏យ៉ាងណា ?
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA