ថៃ ៖ តារាសម្តែងស្រីនាង Esther Supreeleela បានសារភាពថា នាងពិតជាបានទៅលេងផ្ទះមិត្តប្រុស ហើយលោក ken phupoom ក៏ចេញចូលផ្ទះនាងធម្មតាដែរ ប៉ុន្តែសម្រាប់ព័ត៌មានដែរថា នាងបានរើឥវ៉ាន់ទៅនៅជាមួយនិងមិត្តប្រុស មិនមែនជាការពិតទេ ។
តួស្រីក្នុងរឿង "កូនក្រមុំបំណុល" បានបន្ថែមទៀតថា ចំពោះព័ត៌មាននេះ នាងមិនភ្ញាក់ផ្អើល ឬគិតខឹងសម្បារអ្វីនោះទេ ព្រោះព័ត៌មានបែបនេះ ធ្លាប់បានកើតឡើងចំពោះនាងនិងមិត្តប្រុស រួចមកហើយ ។
តារាស្រីវ័យ ២៣ ឆ្នាំរូបនេះ និយាយថា ដំបូងឡើយនាងមិនបានអានព័ត៌មានទេ ប៉ុន្តែអ្នកកាសែតបានខលទៅសាកសួរម្តាយរបស់នាង ទើបនាងបានអានព័ត៌មានតាមក្រោយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook