(អាមេរិក)៖ សង្គ្រាមពាក្យសម្តី រវាងតារាចម្រៀងហូលីវូតវ័យក្មេងមួយគូ ដែលជាអតីតគូស្នេហ៍នឹងគ្នា ហាក់មិនទាន់បញ្ចប់នៅឡើយទេ នៅពេលនេះ ខណៈ Selena Gomez បានចេញ មកឆ្លើយតបទៅ Justin Bieber វិញ បន្ទាប់ពីត្រូវតារាប្រុសរូបនេះ និយាយថា នាងបោកប្រាស់ខ្លួន កំឡុងពេលនៅទាក់ទងគ្នា។ ស្រាប់តែ Selena បានបញ្ចេញសារថា «អ្វីដែល Justin Bieber និយាយ ហាក់ដូចជាអាត្មានិយម និងគ្មានប្រយោជន៍ទេ»។
សម្តីប្រតិកម្មឆ្លើយឆ្លងគ្នា មិនចេះចប់នេះ កើតឡើងក្រោយ ពី Justin ប្រើសម្តីវាយប្រហារ ទៅលើអ្នកគាំទ្រខ្លាំងៗ ពេលដែលមានការរិះគន់ មកលើមិត្តស្រីថ្មីរបស់ខ្លួន គឺនាង Sofia Richie ទើបអតីតមិត្តស្រី Selena ចូលទៅផ្តល់មតិណែនាំក្នុង Instagram របស់គេ ឲ្យបញ្ឈប់ការបង្ហោះរូបជា មួយមិត្តស្រីថ្មីទៅ បើទទួលយកការិះគន់មិនបាន ក៏ត្រូវតារាចម្រៀងប្រុសរូបនេះ វាយបកមកវិញនិងផ្ញើសារថា រូបគេស្រឡាញ់អ្នកដែលជឿខ្លួនប៉ុណ្ណោះ យើយថែមទាំងចោទថា Selena Gomez ទេ ដែលបោកប្រាស់គេទៅទាក់ ទងនឹង Zayn Malik ទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង