ចូលមកដល់ ឆ្នាំ ២០១៤ នេះយើងឃើញថា ពិភពបាល់ទាត់ មានការប្រែប្រួល ជាច្រើន ទាំងតំលៃ ខ្លួន និងទំរង់នៃការលេង របស់កីឡាករ និងក្រុមនីមួយៗ ។ ថ្មីៗនេះ គេហទំព័រ Goalដែលជាវេបសាយ ព័ត៌មានអំពី បាល់ទាត់ ដ៏ល្បីមួយ បានបញ្ចេញនូវ បញ្ចីកីឡាករ ទាំង ១០ ដែលមានទ្រព្យ សម្បតិ្ត ច្រើន ជាងគេដែល យើងឃើញថា Messi ធ្លាក់មកលេខ ២ ខណៈពេល ដែលដៃគូ ប្រជែងRonaldo ឡើងមក លេខ ១ ។
ជាការពិតណាស់ ក្នុងឆ្នាំ ២០១៣ បើទោះបីជា ក្រុម Real Madrid មិនបានឈ្មះពាន អោយធំដុំពិត មែន តែកីឡាករល្បី Ronaldo មិនបានបាត់ ប្រជាប្រិយភាព ឬធ្លាក់ចំណូលឡើយ តែផ្ទុយទៅវិញ កីឡាករនេះ កាន់តែមានចំណូល និងទ្រព្យសម្បតិ្ត កាន់តែច្រើនជាងមុនទៀត ។ ជាមួយនិង ប្រាក់ លេង ប្រចាំសប្តាហ៍ ការវិនិយោគ ធ្វើសំលៀកបំពាក់ក្នុង និងការផ្សាយពាណិជ្ជកម្ម ជាច្រើនបាន នាំចំណូលមក អោយ Ronaldo ជាច្រើន ។ មិនត្រឹមតែប៉ុណ្ណោះ ពានរង្វាន់បាល់មាស Ballon D’or ក៏បានជួយក្នុងការ បង្កើនចំណូល អោយ Ronaldo ផងដែរ ។ ចំណែក Messi ដែលបានធ្លាក់ មក លេខ ២ នេះ ទស្សនិកជន បានទស្សទាយថា ដោយសារតែ របួសដើមរដូវកាល ២០១៣-២០១៤ នេះធ្វើអោយ Messi តារាឆ្នើមរបស់ Barcelona បាត់បង់ចំណូល ។ ចាំមើលថាតើ នៅចុងឆ្នាំ ២០១៤ ឬដើមឆ្នាំ ២០១៥ អ្នកណាឈរ នៅកន្លែងទី ១? យ៉ាងណាមិញ ខាងក្រោមនេះ ជាបញ្ជីរាយ ឈ្មោះ កីឡាករនិង ទ្រព្យសម្បត្តិ សរុបជា លុយអឺរ៉ូ ។
១០. Thierry Henry ៥៧ លានអឺរ៉ូ
៩. Gianluigi Buffon ៦៣លានអឺរ៉ូ
៨. Zlatan Ibrahimovic ៦៩ លានអឺរ៉ូ
៧. Ronaldinho ៦៤ លានអឺរ៉ូ
៦. Neymar ៨០ លានអឺរ៉ូ
៥. Kaka ៨២ លានអឺរ៉ូ
៤. Wayne Rooney ៨៥ លានអឺរ៉ូ
៣. Samuel Eto’o ៨៥ លានអឺរ៉ូ
២. Lionel Messi ១៤៦ លានអឺរ៉ូ
១. Cristiano Ronaldo ១៤៨ លានអឺរ៉ូ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ Goal