CamNews

តារា 

Selena និង Timberlake ត្រូវបានគេចោទប្រកាន់ថាប្រើប្រាស់កាំភ្លើង

កាលពីថ្ងៃទី ៥ ខែ មេសា កន្លងទៅនេះប៉ូលិសបានទទួលការរាយការណ៍តាមទូរស័ព្ទថា
គេបានលឺស្នូរសំលេងកាំភ្លើង ចេញពីអាស័យដ្ឋានផ្ទះមួយដែលគេបានស្គាល់ថា ជាផ្ទះ
របស់តារាចំរៀងវ័យក្មេង Selena Gomez ។

អ្នករាយការណ៍ទៅប៉ួលិសនោះបានប្រាប់ថាគេបានលឺសំលេងកាំភ្លើងបាញ់ជាច្រើនគ្រាប់
ចេញពីផ្ទះរបស់ Selena ហើយគេប្រាប់ទៀតថា Selena ចង់បាញ់រះលើគ្រួសាររបស់នាង
ហើយចង់កំទេចផ្ទះនាងចោល ដោយសារកំហឹង ។ បន្ទាប់ពីទទួលបានដំណឹងនោះមក
ប៉ូលិសក៏បានប្រមូលផ្តុំនៅមុខផ្ទះរបស់នាង ។ នាងប្រាប់ថាមិនបានប្រើប្រាស់កាំភ្លើងទេ
ម៉្យាងទៀតនាងគ្មានកាំភ្លើងផង នាងពិតជានឿយហត់នឹងការលេងសើចដ៏គួរអោយខ្លាច
នេះណាស់ ។



នៅថ្ងៃដដែលនោះដែរតារាចំរៀងផ្ទះរបស់ Justin Timberlake ក៏ត្រូវបានគេរាយការណ៍មក
ប៉ូលិសតាមរយះ ៩១១ ប្រាប់ថាមានជនមិនស្គាល់មុខ ៤ នាក់បានគាស់ផ្ទះរបស់លោកចូល
ហើយប្រើប្រាស់កាំភ្លើងទៅលើអ្នកដែលនៅ ក្នុងផ្ទះ ។ ប៉ូលិសក៏បានចុះទៅឆែកឆេរនៅផ្ទះ
របស់លោកហើយក៏បានទាក់ទងទៅ Timberlake ព្រោះលោកមិនបាននៅផ្ទះ ។ លោកប្រាប់
ថាគ្មានរឿងបែបនេះកើតឡើងឡើយ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14,eonline 


Tags: selena gomez justin timberlake star