ខមុំាពោះតាន់ជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិភោគមិនថារស់នៅក្នុង
ទីក្រុង រឺជនបទទេ និងល្បីថា ជាមុខម្ហូបខ្មែរដែលឆ្ងាញ់ពិសា។ តើខមុំាពោះតាន់ ដែលជនជាតិខ្មែរចូលចិត្ត
ញ៉ាំមានគ្រឿងផ្សំអ្វីខ្លះ?
គ្រឿងផ្សំមានដួចជា៖
- ម៉ាំត្រី - ពពាយ
- សាច់ជ្រូកលាយខ្លាញ - ត្រសក់
- ម្ទេសប្លោកខ្ចី វិធីធ្វើ - ប្រេងឆា
- ពោះតាន់ជ្រូក - ម្សៅស៊ុប
- ត្រប់វែងដុត - ត្រប់ស្រួយ
- ខ្ទឹមស ខ្ទឹមក្រហម - ស្ពៃក្ដោប
ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖
មុនដំបូងលោកអ្នកត្រូវយកសាច់ជ្រូកជាប់ខ្លាញ់ទៅលាងទឹកឱ្យស្អាត ហើយចិញ្ច្រាំឱ្យម៉ត់ទុកមួយដុំសិន។ ចំណែកឯពោះតាន់
ជ្រូកវិញ ត្រូវយកទៅស្ងោរឱ្យឆ្អិនល្មម។ យកម៉ាំមកចិញ្ច្រាំឱ្យហ្មត់ ហើយយកខ្ទះដាក់ខ្លាញ់ឱ្យក្ដៅ ទើបដាក់ខ្ទឹមស ខ្ទឹមក្រហមចូល លីងវា
ឱ្យឈ្ងុយទើបដាក់សាច់ជ្រូក និងម៉ាំដែលបានចិញ្ច្រាំនោះចូល ឆាឱ្យសព្វចូលគ្នា ដាក់ម្សៅស៊ុបបន្ដិច ស្ករបន្ដិច ភ្លក្សមើលឱ្យល្មមជាការស្រេច។
សូមរៀបបន្លែដាក់ចានផ្សេងមួយ រៀបចំឱ្យមើលទៅមានសោភ័ណភាពស្អាត ចំណែកឯម៉ាំ និងពោះតាន់វិញរៀបដាក់ចាន មួយដោយឡែក។ ក្រោយពីរៀបចំរូចហើយយើងក៏អាចញុំាវាបានយ៉ាងឆ្ងាញ់ ៕
ដោយ៖ សារ៉ាត
ប្រភព៖ Antkh