(មូស្គូ)៖ ក្រោយពីបានពិភាក្សគ្នា ជាមួយនឹងប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា តែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ ២០១៦នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាននបញ្ជាឲ្យដកទ័ពចេញ ពីប្រទេសស៊ីរីជាបន្ទាន់ ដើម្បីសម្រួលឲ្យមានដំណើរការ ស្វែងរកសន្តិភាពដ៏ពិតប្រាកដមួយ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុខនេះបន្តិច។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានបញ្ជាឲ្យមានការដកជាដំបូង ដោយត្រូវឲ្យកងកម្លាំងទ័ពអាកាស ទ្រង់ទ្រាយធំត្រឡប់មកកាន់រុស្ស៊ីវិញ។ ការដកទ័ពនេះ ត្រូវបានគេមើលឃើញថា អាចជាការដាក់សម្ពាធមួយបន្ថែមទៀត ទៅលើរដ្ឋាភិបាលរបស់លោក បាហ្សា អាល់អាហ្សាដ ឲ្យមកចូលរួមចរចាស្វែងរកសន្តិភាព ជាមួយក្រុមប្រឆាំងដែលពាក់ព័ន្ធ តបតាមដំណោះស្រាយ របស់អន្តរជាតិ៕
- អាន ៖ ពូទីន ហៅទូរស័ព្ទដោយផ្ទាល់ ទៅ អូបាម៉ា "យើងនឹងដកទ័ពចេញពីស៊ីរី ព្រោះជារឿងសំខាន់បំផុត"
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី