ក្រុមកីឡាករReal Madrid មានការប្រកួតពោរពេញដោយភាពអង់អាច ជាមួយក្រុម
ម្ចាស់ផ្ទះBarcelona។
ជាមួយសមាសភាពគ្មានអ្វីផ្លាស់ប្តូរច្រើន ដូចការប្រកួតជាមួយBayern មុននេះមិនយូរប៉ុន្មាន
ក្រុមកីឡាករReal បានចាប់ផ្តើមធ្វើការប្រកួតយ៉ាងមានប្រៀបលើក្រុមម្ចាស់ផ្ទះBarca។ នៅ
នាទីទី17 Khediraបានរកបានគ្រាប់បាល់ទីមួយ អោយក្រុមReal ហើយវាក៏ជាលទ្ធផលរហូត
ដល់ចប់តង់ទី1ដែរ។ ពេលចូលមកដល់តង់ទី2 Real ចាប់ផ្តើមលេងទប់ច្រើនជាងវាយសំរុក
ដែលជាហេតុធ្វើអោយBarca មានឱកាសច្រើនក្នុងការគ្រប់គ្រងបាល់ ហើយបានវាយសំរុក
យ៉ាងខ្លាំងទៅលើReal រហូតដណ្តើមបានលទ្ធផលស្មើរមកវិញនៅនាទី70 ដោយកីឡាករ
Sanchez។ ប៉ុន្តែជាមួយបច្ចេកទេសលេងយ៉ាងល្អរបស់Ronaldo, គេបានស៊ុតបាល់បានសំរេច
មួយគ្រាប់ ជួយអោយRealទទួលបានជ័យជំនះនៅក្នុងការប្រកួតនេះ៕
Ronaldo បានជួយអោយReal រកបាន3ពិន្ទុ
លទ្ធផល៖ Barca-Real (1-2)
គ្រាប់បាល់៖ Sanchez (70) - Khedira (17), Ronaldo (73)
សមាសភាពកីឡាករប្រកួត៖
Barca (4-3-3): Valdes; Alves, Mascherano, Puyol, Adriano; Xavi, Busquets Thiago; Tello,
Messi, Iniesta.
Real (4-2-3-1): Casillas; Coentrao, Pepe, Ramos, Arbeloa; Khedira, Xabi Alonso; Ronaldo,
Ozil, Di Maria; Benzema.
ដោយ៖ និស្ស័យ
ប្រភព៖ 24