តម្លៃទាបបំផុតរបស់រថយន្ដ Ford Fusion 2013 គឺ ២២.៤៩៥ដុល្លារ ចំណែកឯសេរីថ្លៃបំផុត
គឺ ៣០.៩៩៥ដុល្លារ។ នេះគឺជាប្រភេទរថយន្ដដែលមានលំដាប់ស្មើនឹង Toyota Camry និង
Hyundai Sonata។
រថយន្ដ Fusion S មានបំពាក់ម៉ាស៊ីន 2.5L មាន ៤ cylinder កម្លាំង ១៧៥សេះ ជាមួយនឹងប្រអប់
លេខអូតូ ៦ កម្រិត។ Fusion S ត្រូវបានគេលក់ក្នុងតម្លៃដំបូងគឺ ២២.៤៩៥ដុល្លារ។ រីឯ Fusion SE នឹងត្រូវបានគេលក់ក្នុងតម្លៃ ២៤.៤៩០ដុល្លារ។
Fusion SE អាចត្រូវបានគេដំឡើងម៉ាស៊ីន 1.6L Ecoboost ដែលមានកម្លាំង ១៧៩សេះ និងស៊ី
ប្រេង ៦,៦លីត្រ/១០០គម នៅពេលធ្វើដំណើរតាមផ្លូវហាយវ៉េ។
រថយន្ដកំណែទំនើបបំផុត Fusion Titanium ត្រូវបានដាក់លក់លើអ៊ីនធើរណែតក្នុងតម្លៃ ៣០.៩៩៥
ដុល្លារ។
ប្រសិនមានបំណងទិញរថយន្ដប្រភេទ Toyota Camry Hybrid នោះ អ្នកអាចស្វែងយល់ពីជម្រើស
ផ្សេង នោះគឺ Fusion SE Hybrid តម្លៃ ២៧.៩៩៥ដុល្លារ។ រថយន្ដនេះស៊ីប្រេង ៥លីត្រ/១០០គម
នៅពេលធ្វើដំណើរតាមផ្លូវហាយវ៉េ និង ៥,៣លីត្រ ពេលធ្វើដំណើរក្នុងក្រុង។ តម្លៃខាងលើនេះ
ប្រាកដជាមានការផ្លាស់ប្ដូរនៅមុន Fusion 2013 បង្ហាញខ្លួនជាផ្លូវការនៅរដូវស្លឹកឈើជ្រុះខាង
មុខ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing