CamNews

ព័ត៌មានអន្តរជាតិ 

"ក្តៅៗ" រកឃើញហើយ ពូកកៅអី អង្គុយ និងចម្រឹងបង្អួច អាចជាកំទេចកំទីតែមួយ ពីយន្តហោះ MH370

ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្រ្តីក្រសួងសាធារណការណ៍ និងដឹកជញ្ជូន ម៉ាឡេស៊ី   គូសបញ្ជាក់អំឡុង ថ្ងៃព្រហស្បត្តិ៍នេះអោយដឹងថា ៖ ពូកអង្គុយកៅអី យន្តហោះ ក៏ដូចជា ចម្រឹងបង្អួច  យន្តហោះ ត្រូវ បានក្រុមការងារប្រទះនៅលើដីកោះ មហាសមុទ្រឥណ្ឌាដីកោះតែមួយដែលធ្លាប់រកឃើញបំណែក ស្លាបយន្តហោះ MH370 ។

ជាការគូសបញ្ជាក់ដោយផ្ទាល់ ដល់សារព័ត៌មាន AFP លោក Liow Tiong អោយដឹង ថា ពួកយើង បានរកឃើញ បំណែកកំទេចកំទី ស្រដៀងទៅនឹង ចម្រឹងដែកបង្អួច បន្ទះអាលុយមីញ៉ូម  និង ពូក អង្គុយកៅអីយន្តហោះជាដើម ។ ជាការគូសបញ្ជាក់អោយដឹង តាមរយៈការសន្មត់ជាជំហានដំបូង រដ្ឋមន្រ្តីសាធារណការណ៍ រូបនេះ អោយដឹងថា កំទេចកំទី ស្រដៀងទៅនឹង ចម្រឹង  ដែកបង្អួច ពូក អង្គុយ លើកនេះ អាចចេញពី MH370 តែម្តង ប៉ុន្តែ ទោះជាយ៉ាងណាក៏ ដោយចុះ   ត្រូវតែរងចាំការ ត្រួតពិនិត្យផ្លូវការ ថាពិតជាកំទេចកំទី MH370 ពិតប្រាកដមែនឬក៏យ៉ាងណា ។

លោកបន្តអោយដឹងថា ៖ បំណែកកំទេចកំទីទាំងនោះ គឺ មាន   ទំហំតូច និង តិចតូច ដូច្នេះ ត្រូវរង់ ចាំការពិនិត្យជាផ្លូវការ ពីអាជ្ញាធរ ប្រទេស បារាំងជាមុនសិន ។ គួររំឮកថា ព្រឹកថ្ងៃព្រហស្បត្តិ៍កន្លង ទៅនេះ នាយករដ្ឋមន្រ្តីប្រទេស ម៉ាឡេស៊ី បានថ្លែងសុន្ទរកថាអមជាមួយនឹងអារម្មណ៍ក្តុកក្តួលអួល ដើម ក អោយដឹងថា ៖ រយៈពេលរង់ចាំ ដំណឹងយន្តហោះ  បាត់ខ្លួន  ១៧ ខែកន្លងមកនេះ ជាលទ្ធ ផលមានភស្តុតាងជាក់លាក់ហើយ ថាយន្តហោះ ពិតបាន  បញ្ជប់ដំណើរ នៅក្នុងមហាសមុទ្រ ប្រ ទេស ឥណ្ឌា ក្រោយពីក្រុមស៊ើបអង្កេត អន្តរជាតិ បញ្ជាក់   បាន ថា បំណែកស្លាបយន្តហោះ ដែល ត្រូវបានរកឃើញនៅលើដីកោះ Reunion នោះ ពិតជារបស់យន្តហោះ MH370 ពិតប្រាកដមែន ។យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ជើង   ហោះហើរ  MH370 បានបាត់ខ្លួនដោយអាថ៍កំ បាំងបំផុត នៅថ្ងៃទី ៨ មីនា ឆ្នាំ ២០១៤ ជាមួយ   នឹងអ្នក  ដំណើរសរុប ២៣៩ នាក់ ហោះពីទីក្រុង កូឡាឡាំពួរ ទៅកាន់ទីក្រុង ប៉េកាំង ប្រទេសចិន ៕

- អាន ៖ "ផ្លូវការហើយ" បំណែកយន្តហោះធ្លាក់ ពិតជាបំណែកយន្តហោះ Boeing 777 ធន់តែមួយ MH370

ប្រែសម្រួល ៖ កុសល

ប្រភព ៖ freemalaysiatoday


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US