ព័ត៌មានអន្តរជាតិ ៖ កងកម្លាំងរក្សាសន្តិសុខ មកពីភាគខាងជើងឆៀងខាងលិច ប្រទេសប៉ាគីស្ថាន កំពុងតែប្រយុទ្ធជាមួយនឹង កងកម្លាំងសកម្មប្រយុទ្ធនា ទីតាំងសាកលវិទ្យាល័យមួយកន្លែងនៅក្នុង ទីក្រុង Charsadda បណ្តាលឲ្យមនុស្ស ៥ នាក់ស្លាប់បាត់បង់ជីវិត។
ប្រភពពីកងកម្លាំងយោធា ឲ្យដឹងថា ខ្មាន់កាំភ្លើង ៤ នាក់ ត្រូវបានបាញ់សម្លាប់ ខណៈខ្មាន់កាំភ្លើង ឯទៀតបានព្យាយាមរត់ភៀសខ្លួន ចេញពី ទីតាំងផ្ទុះអាវុធ សាកលវិទ្យាល័យ Bacha Khan ខណៈពេលដែលការផ្ទុះអាវុធ កំពុង តែបន្តកើត មានឡើងនៅឡើយ ។ ឧត្តមសេនីយ៍ Saeed Wazir ឲ្យដឹងថា ភាគច្រើននៃសិស្ស និស្សិតត្រូវ បានជួយ សង្គ្រោះ ខណៈ សិស្ស និស្សិត តិចបំផុត ៣ នាក់ រងរបួស ។ បើតាម របាយការណ៍ បញ្ជាក់ឲ្យដឹងថា សិស្ស និស្សិតច្រើន ជាង១៣០ នាក់ ត្រូវបាន សម្លាប់ក្រោយពីការបាញ់សម្លាប់រង្គាល នៅឯសាលារៀន នាទីក្រុង Peshawar អំឡុង ឆ្នាំ ២០១៤ កន្លងទៅនេះ ។ ដោយឡែក ទីតាំងកើតហេតុ Charsadda មាន រយៈចម្ងាយប្រមាណ ៥០គ.ម ពីទី ក្រុង Peshawar ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី