CamNews

ព័ត៌មានអន្តរជាតិ 

រញ្ជួយផែនដី ដ៏កក្រើកនៅ សមុទ្រឥណ្ឌា ភាគខាងត្បូង ៧,១ រ៉ិចទ័រ អាចទេ រលកយក្ស ស៊ូណាមិ ?

ព័ត៌មានអន្តរជាតិ ៖ គ្រោះធម្មជាតិរញ្ជួយផែនដី ដ៏កក្រើក បានវាយប្រហារ ភាគខាងត្បូង នៃមហា សមុទ្រ ឥណ្ឌា នៅព្រឹកថ្ងៃ​​ សៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ ២០១៥ នេះ ប៉ុន្តែ   គេនៅពុំទាន់បានដឹងព័ត៌មាន​ណា មួយ អំពីការកើតមានរលកយក្សស៊ូណាមិន នោះទេ។ ដោយឡែក   សម្រាប់មនុស្សស្លាប់ ឬ របួស ក៏ទំនងជាគ្មានដែរ ព្រោះវាកើតឡើងនៅក្នុងបាតសមុទ្រប៉ុណ្ណោះ។

យោងតាមភ្នាក់ងារតាមដាន ចលនាស្រទាប់ផែនដី របស់អាមេរិក បានឲ្យដឹងទៀតថាគ្រោះរញ្ជួយ ដី បាតសមុទ្រ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ២៤   នាទី ព្រឹក ម៉ោងនៅ ឥណ្ឌា ស្ថិតនៅ ចម្ងាយ ៣.១០០ គីឡូម៉ែត្រ ពីក្រុង ភឺត របស់អូស្ត្រាលី និង ១.០០០    គីឡូម៉ែត្រ ពីកោះ ហ៊ឺដ និង ម៉ាកដូណាល់ ខណៈកម្លាំងរញ្ជួយមានកម្លាំងខ្លាំងដល់ទៅ ៧,១ រ៉ិចទ័រ ៕

                  * បញ្ជាក់ ៖ រូបភាពឯកសារ រលកយក្ស​ស៊ូណាមិ នៅជប៉ុន ឆ្នាំ ២០១១


 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Asia India Int news Breaking news Unt news Hot news Breaking news tsunami Earthquake