ព័ត៌មានអន្តរជាតិ ៖ បំណែកកំទេចកំទីយន្តហោះធ្លាក់ថ្មីៗ ត្រូវបានគេរកឃើញ នៅលើទឹកដី តំបន់អា ហ្វ្រិកពោលប្រទេស Madagascar ពីសំណាក់បុរសម្នាក់ ក្នុងបេសកម្ម តាមស្វែងរក យន្តហោះបាត់ ខ្លួន MH370 ។
លោក Blaine Gibson ដែលជាបេសកជនពិសេស នៃបេសកម្មស្វែងរកខ្មោចយន្តហោះ MH370 នោះពិតជាបានរកឃើញបំណែកយន្តហោះ នៅ Mozambique ពិតប្រាកដមែន ដែលជា តម្រុយចុង ក្រោយបង្អស់នៃកំទេចកំទីយន្តហោះ ដែលបាន រកឃើញនៅឈូងសមុទ្រភាគខាងកើត ប្រទេស Madagascar ។ បំណែកកំទេចកំទី ដែលបានរកឃើញនោះ មួយជាបំណែកកៅអី យន្ត ហោះ ខណៈលោក Gibson បានផ្ញើរូបភាពនៃបំណែកទាំងនោះ ទៅកាន់ក្រុមអ្នកស៊ើបអង្កេត ។
គួររំឮកថា យន្តហោះ MH370 ហោះពី ទីក្រុង កូឡាឡាំពួរ ទៅកាន់ទីក្រុង ប៉េកាំង ប្រទេសចិន នោះ ផ្ទុកអ្នកដំណើរសរុប ២៣៩ នាក់ ខណៈបាត់ខ្លួនទៅដោយអាថ៍កំបាំង បំផុត នៅថ្ងៃទី ៨ មីនា ឆ្នាំ ២០១៤ ។ អាកាសចរណ៍ម៉ាឡេស៊ី បានសន្មត់ ថាយន្តហោះបានធ្លាក់នៅឯឈូងសមុទ្រភាគខាង របស់ឥណ្ឌា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី