CamNews

តារា 

Selena Gomez បានធ្វើឲ្យក្រុមអ្នកគាំទ្រតូចចិត្ត និងយំយ៉ាងខ្លាំង នៅក្បែរឆាកក្រោយនាងបាន ធ្វើរឿងមិនគួរសម

ព័ត៌មានកំសាន្ត ៖ ប្រតិកម្មរបស់ Selena ក្នុងអំឡុងពេលនៃការប្រគំតន្ត្រីថ្មីមួយដែលមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ។

គន្លឹះសម្រាប់ឪកាសដើម្បីមើលឃើញអ្នកគាំទ្រនៅលើដំណើរទស្សនកិច្ច "Revival" ដោយ Selena នៅរដូវក្តៅនេះ ? 

នៅក្នុងការប្រគុំតន្ត្រីនៅយប់ថ្ងៃអាទិត្យនៅ Fresno ក្រុមអ្នកគាំទ្រម្នាក់ បានកាន់ក្រដាសមួយសន្លឹកដោយសរសេរថា  "Marry Justin" និងឈរនៅក្បែរឆាក ។ ក្រដាសដែលបានទទូចអង្វរទៅកាន់ Selena ហាក់បីដូចជាធ្វើឲ្យ Selena មិនសប្បាយទេ តែនាងមិនចង់បំផ្លាញឪកាសដ៍អស្ចារ្យ នៅលើឆាកនោះទេ ។ 



 

ប៉ុន្តែចុងបញ្ចប់ Selena បានស្នើសុំក្រដាសមួយសន្លឹកដែលក្រុមអ្នកគាំទ្រ នោះបានសរសេរថា  "Marry Justin" រួចហើយ Selena បានយកក្រដាសនោះទៅ ឈ្លីហើយ បោះចោលនៅចំពោះមុខក្រុមអ្នកគាំទ្រ ទាំងនោះ ធ្វើឲ្យក្មេងស្រីយំ និងតូចចិត្តយ៉ាងខ្លាំង មួយរំពេចនោះ ។

នៅពេលដែលការប្រគុំតន្រ្តីនោះបញ្ចប់ ស្រាប់តែក្រុមអ្នកគាំទ្រ បានរើសក្រដាសដែល តារាស្រីរូបនោះ បានបោះចោលឡើង ហើយនាំគ្នាធ្វើការចែករំកលែកក្រដាសនោះ ដោយដាក់ចំណងជើងថា MXH ៕ 




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Selena Gomez Justin Bieber