CamNews

ប្លែកៗ 

លួចឆីប្រពន្ធគេ ស្រាប់​តែ​ឃើញ​​ប្តី​ត្រឡប់​មក​វិញ ភ័យ​ពេក​សម្រូត​​ចុះ តាម​បង្អូច​​​មក​ក្រោម វិះ​ក្ស័យ

(ចិន)៖ បុរសជនជាតិចិនម្នាក់ ពិតជាមានសំណាងណាស់ ដែលអាចនៅមានជីវិត រស់បន្ទាប់ពីសម្រូតចុះមកដី តាមបង្អួចជាន់ទី៣ មកក្រោមទាំងអាក្រាត ព្រោះតែ ភ័យខ្លាច ខណៈដែលប្តីរបស់គូស្នេហ៍ ត្រឡប់មកវិញ។

រូបភាពមួយនេះ ត្រូវបានគេលួចថត យកទៅបង្ហោះតាមប្រព័ន្ធ អ៊ីនធឺណេត ដោយបង្ហាញពីបុរសមា្នក់ មានសភាពអាក្រាត កំពុងសម្រូតចុះពីបង្អួច បន្ទប់មួយនៅជាន់ទី៣ ស្រាប់តែរអិលចុះ មកដីតែម្តង។ ពីដំបូងសាក្សី ដែលបានឃើញហេតុការណ៍ និយាយថា គេឃើញបុរសម្នាក់នេះ ព្យាយាមសម្រូតចុះមក តែហាក់ដូចរារែក ចង់ឡើងបន្តិចចុះបន្តិច ទីបំផុត ក៏រអិលមកក្រោម ទាំងជំហរតែមិនរងគ្រោះថ្នាក់ ដល់ជីវិតទេ។

អ្នកជិតខាងកន្លែងកើតហេតុ បានទូរស័ព្ទហៅក្រុមសង្គ្រោះ មកជាបន្ទាន់ ដើម្បីនាំយកបុរសរងគ្រោះ ទៅមន្ទីរពេទ្យហើយពេលនេះ គេក៏បានធូរស្រាលដែរ៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing KFC