ព័ត៌មានកំសាន្ត ៖ Kesha បានទទួល ការគាំទ្រជាច្រើនសម្រាប់ ការតស៊ូរបស់នាង ប្រឆាំងនឹង Dr. Luke ( Lukasz Gottwald ) ជាផលិតករតន្ត្រី នៅក្រុមហ៊ុន Sony ។ តារាចម្រៀងរូបនេះគឺ នៅក្នុងកិច្ចសន្យា ជាមួយក្រុមហ៊ុនតន្ត្រី ហើយបើយោងតាម កិច្ចព្រមព្រៀងនេះ នាងត្រូវតែ បន្តច្រៀងសម្រាប់តែអាល់ប៊ុម ដែលផលិតដោយ ក្រុមហ៊ុន Sony តែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៍ដោយ Kesha ដែលបានចោទប្រកាន់ Dr. Luke ពីបទរំលោភផ្លូវភេទ ហេតុដូចនេះហើយនាងចង់ ទើបធ្វើអោយនាងមាន បំណងបញ្ចប់កុងត្រារបស់ខ្លួន ជាមួយនឹងក្រុមហ៊ុន Sony ។
ថ្មីៗនេះ តុលាការបាន បដិសេធសំណើរបស់នាង ក្នុងការបញ្ឈប់ កិច្ចសន្យាជាមួយ ផលិតករតន្ត្រី Dr. Luke ធ្វើឲ្យវាមានការលំបាកសម្រាប់ Kesha ដើម្បីបន្ត អាជីពរបស់នាង បើយោងតាមការរាយការណ៍ពី Billboard។ គួរបញ្ជាក់ថា មេធាវីក្រុមហ៊ុនតន្រ្តី ក៏ដូចជា បណ្តាតារាល្បីៗមួយចំនួនផ្សេងទៀត ពីវិស័យ សិល្បៈតន្រ្តីរួមមានដូចជា ៖ Lady Gaga, Demi Lovato, Ariana Grande , Taylor Swift ហើយនឺង Lorde នោះទាំងអស់គ្នា គាំទ្រជនរងគ្រោះ នាង Kesha ។
ក្រុមហ៊ុន Sony អាចនឹងបញ្ចប់កុងត្រាជាមួយនឹង Kesha
នេះបើយោងតាមលោក មេធាវី James Sammataro ឲ្យដឹងថា អ្វីគ្រប់យ៉ាងដែល តែងភ្ជាប់មកជាមួយ តម្លៃ(លុយ)។ លោកបន្តថាបើ ក្រុមហ៊ុន Sony គិតតែពី លុយ ពិតប្រាកដមែននោះ ច្បាស់ណាស់ មានន័យថា ជាការដាក់សម្ពាធទៅដល់បណ្តាតារាល្បីៗ ក៏ដូចជា នរណាម្នាក់ នៅក្នុងពិភពតន្រ្តី ។ ច្រើនជាងនេះទៅទៀត ប្រតិបត្តិប្រឆាំង នៅលើបណ្តាញសង្គម ពីការសម្រេចក្តី ពីប្រព័ន្ធតុលាការ ពាក់ព័ន្ធនឹងបទចោទប្រកាន់ ការរំលោភផ្លូវភេទនោះ អាចនឹងបង្ខំអោយក្រុមហ៊ុន Sony បញ្ចប់កិច្ចកុងត្រា ជាមួយនឹង Kesha ។
ហេតុអ្វី Kesha គួរតែបញ្ចប់កិច្ចកុងត្រាជាមួយ sony ?
ប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រមទាំងអង្គការស្ត្រី បានគាំទ្រ យ៉ាងពេញលេញ ទៅកាន់ Kesha។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រមទាំងអង្គការស្ត្រី ឲ្យដឹងថា វាជាការវាយប្រហារ លើសេរីភាពរបស់ស្ត្រី បន្តពូជ ឬបើមិនដូច្នេះទេ គ្មាននរណាម្នាក់អាច ប្រាប់ស្ត្រីម្នាក់នោះ ថានាង មិនអាចធ្វើការ ឬ នាងមិន គួរត្រូវបានផ្ដល់ ឯករាជ្យភាព ផ្នែកសេដ្ឋកិច្ចទេ លុះត្រាតែ នាងនៅតែបន្តធ្វើការជាមួយនឹង បុរសម្នាក់ដែល នាងបានចោទប្រកាន់ដើម្បីឲ្យមានការ រំលោភបំពានផ្លូវភេទ និង ផ្លូវចិត្ត របស់នាង អស់រយៈពេលជាង មួយទសវត្សមកនេះ ដោយយោងតាមការ រាយការណ៍ ពីទំព័រ The Guardian ។
អ្វីទៅដែលជំរុញឲ្យតារាៗនៅក្នុងពិភពតន្ត្រី ចេញមុខប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់តុលាការកាលពីពេលកន្លងមកនេះ។ សេចក្តីសម្រេចនេះបានឲ្យដឹង ភាពយល់ដឹងពិតប្រាកដនៃការលើកឡើងភាពពិតពី Kesha គឺពុំទាន់អាចបញ្ជាក់បាននៅឡើយទេ ថាជាការចោទប្រកាន់ពិតប្រាកដ។ ន័យប្រយោល វាមានន័យថា និយោជករបស់នាង ត្រូវបានគេនិយាយការពិត ចំណែកឯការវិនិច្ឆ័យរបស់ Kesha មិនសមទំនងនឹងការលើកឡើងនោះទាល់តែសោះ ។
អ្វីដែលតុលាការបានសំរេចចិត្តគឺ ក្រុមហ៊ុន Sony ហាក់ដូចជា មានការអត់ឱន ជាពិសេសបន្ទាប់ពី ការគាំទ្រយ៉ាងខ្លាំង ដែលបានទទួលពីមិត្តភក្តិ Kesha និង ប្រព័ន្ធផ្សព្វផ្សាយសង្គម របស់នាង។ ការរំពឹងទុក Kesha និងក្រុមហ៊ុន Sony នឹងអាចមកដល់ កិច្ចព្រមព្រៀងយល់ស្របមួយ ដូច្នេះ តារាចម្រៀង pop នេះអាចបន្ត សុបិន របស់នាងដោយគ្មានកិច្ចសន្យាកុងត្រាឡើយ៕
- អាន ៖ សិល្បៈករ ផ្អើលកាន់ជើង តារាចម្រៀងស្រី ក្រោយអ្នកនិពន្ធបទភ្លៀង ចាប់រំលោភ តាំងពី វ័យ១៨ឆ្នាំ
ប្រែសម្រួល ៖ គន្ធា
ប្រភព៖ movienewsguide