CamNews

តារា 

មហិមា!! Taylor Swift បរិច្ចាកលុយសុទ្ធ ២៥០,០០០$ ទៅឲ្យ Kesha ដើម្បីប្តឹងផ្តល់ រឿងរំលោភបំពានផ្លូវភេទ

ព័ត៌មានកំសាន្ត ៖ សេចក្ដីសប្បុរសដល់កំពូលរបស់ Taylor Swift។ តារាចំរៀង ដែលឈ្នះ ពានរង្វាន់ Grammy ថ្មីៗនេះ  Taylor Swif បានបង្ហាញថានាងក៍ជាមនុស្សដែលមានទឹកចិត្តល្អដែរ នាងបាន បរិច្ចាគទឹកប្រាក់ដល់ទៅ  $250,000 ទៅតារាចម្រៀង Kesha នាពេលថ្មីនេះ។



បើយោងទៅតាម 9news តារាចម្រៀងអាមេរិក និងជាម្ចាស់បទ “Blank Space” នាង Taylor Swift មានចិត្តសប្បុរសធម៍បានបរិច្ចាកលុយ ទៅ តារាចម្រៀង Kesha ហើយនាងបានបរិច្ចាកជាទឹកប្រាក់ចំនួន $U250,000 ដើម្បីបន្តការតវ៉ា និងប្រឆាំង ការតស៊ូក្តីតាមច្បាប់ជាមួយនឹង Dr.Luke ដែលជាអ្នកថតសំលេង។ ពេលនេះ Kesha អាចប្រើប្រាស់លុយនោះជាជំនួយបាន ហើយនៅខាងផ្នែកហិរញ្ញវត្ថុរបស់នាង ខណៈពេលដែលការ តវ៉ាប្រឆាំងនឹងរឿងក្តីជាមួយនឹង លោក Dr Luke ដែលគេស្គាល់ថាជា Lukasz Gottwald។

គេហទំព័រនេះកាលពី ២ថ្ងៃមុន ក៏បានចេញផ្សាយ របាយការណ៍ ផងដែរថា តារាចម្រៀង Kesha បានយំស្រែកនៅឯតុលាការ នៅពេលដែលនាងទទួលបានសារក្រម ប្រកាសចាញ់ក្តីនាពេលបច្ចុប្បន្នប្រឆាំងទៅនឹង Dr Luke ។ គួររំឮកថា កាលពីឆ្នាំ ២០១៤ តារាចម្រៀងរូបនេះ បានចោទប្រកាន់  Dr Luke  រំលោភលើ រាងកាយ និងផ្លូវភេទរបស់នាង។ រឿងនេះបានកើតឡើង បន្ទាប់ពីនាង បានចុះហត្ថលេខា ជាមួយគាត់ ក្នុងឆ្នាំ 2005 និង មានអាយុទើបតែ 18 ឆ្នាំ។

សេចក្តីរាយការណ៍ពី US Weekly អោយដឹងថា ម្តាយ របស់តារាចម្រៀង Kesha បានផ្តល់ការបញ្ជាក់ អំពីប្រាក់ដែល Taylor Swift បរិច្ចាក។ Pebe Sebert ជាម្តាយរបស់ Kesha បានជ្រើសយក បណ្តាញសង្គម Twitter ដើម្បីបង្ហាញពីការដឹងគុណនាង Taylor Swift ។ សម្តីលោកស្រី ត្រូវបានគេ ដកស្រង់ ដោយ ដែលបាននិយាយថា ៖ ទ្រព្យសម្បត្តិរបស់ មនុស្សម្នាក់ គឺមិនត្រូវបានវាស់ ដោយអ្វីដែលពួកគេមាន ប៉ុន្តែគឺត្រូវបានវាស់ដោយទឹកចិត្តសប្បុរស របស់ពួកគេ។



លោកស្រី បានបន្ថែមទៀតថាTaylor Swift គឺជាអ្នកមាន យ៉ាងពិតប្រាកដមែន​ នាងខ្ញុំសូមអរគុណសម្រាប់ទឹកចិត្តដ៍ល្អរបស់នាង លើសពីនេះទៅទៀត លោកស្រី បានសរសេរសម្រាប់ Kesha ថា អ្វីដែលសំខាន់បំផុតនោះគឺ ភាព ស្រស់ស្អាត និង ឥទ្ធិពលនៃស្រ្តី ទាំងនេះបាន ឈរនៅពីក្រោយនាង ជាហេតុផល នាំឲ្យ ពិភពលោក មើលឃើញពីឥទ្ធិពលនៃភាពទៀងត្រង់បានយ៉ាងដោយរបៀបណា។



យោងតាមករណីខាងលើនេះ Dr Luke បានច្រាន ចោលការចោទប្រកាន់ ទាំងអស់ដែលបាន ចោទប្រកាន់ ពីតារាចម្រៀង KeshaKesha បាននិយាយថា នាងត្រូវបានគេចាប់បង្ខំ ឲ្យទទួលយក ថ្នាំនិងគ្រឿងស្រវឹង ដូច្នេះ Dr Luke អាចរួមភេទជាមួយនាងបាន។ នាងបាន អះអាងបន្ថែមទៀតថា នៅព្រឹកមួយ នាងបាន ភ្ញាក់ឡើង ពីលើគ្រែ របស់បុរសម្នាក់ដែលមានវ័យ ៤២ ឆ្នាំ ដោយពុំបានចាំថា នាងបានទៅទីនោះបានដោយរបៀបណា៕


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ movienewsguide


Tags: Taylor swift Kesha Dr luke Pebe sebert.