CamNews

តារា 

Selena Gomez ធ្វើ​ឲ្យ​ទស្សនិក​ជន មើល​មិន​ដាក់​ភ្នែក ខណៈ​​លេច​ខោ​ក្នុង ពេល​ឡើង​ច្រៀង​លើឆាក

(បរទេស)៖ តារាចម្រៀងស្រី ដែលមនុស្សជាច្រើនបានស្គាល់ថា នាងគឺជាអតីតគូ​ស្នេហ៍ របស់តារាចម្រៀង Justin Bieber បានបង្កការចាប់អារម្មណ៍ ជាថ្មីម្តងទៀតហើយ នៅពេលដែលនាង ឡើងច្រៀងលើឆាកតន្រ្តី ស្រាប់តែភ្លេចខ្លួនបញ្ចេញ​ខោ​ក្នុង ឲ្យទស្សនិកជន ជាច្រើននាក់បានឃើញ។

Selena Gomez ពេលនេះ មានអាយុ២៣ឆ្នាំហើយ សម្រស់របស់នាងនៅតែស្រស់ស្អាត ហើយក៏ជាដៃគូដ៏ស័ក្តិសមជាមួយ Justin Bieber ប៉ុន្តែអ្នកទាំងពីរ ក៏សម្រេចបែកគ្នាវិញ តែទោះជាយ៉ាងណាក៏មហាជន នៅតែមានមន្ទិលថា តើពួកគេពិតជាលែងជាគូស្នេហ៍នឹងគ្នា ឬយ៉ាងណា បន្ទាប់ពីទស្សនិកជនឃើញថា Justin Bieber និង Selena Gomez នៅតែបង្ហាញភាពស្និទ្ធស្នាល ក្នុងពិធីទទួលពានរង្វាន់ តារាឆ្នើម ក្នុងឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Selena Gomez Justin Bieber