(បរទេស)៖ នាង Selena Gomez តារាចម្រៀងស្រីវ័យក្មេង ដែលមានសម្រស់ទាក់ទាញ មិនធម្មតាឡើយ ហើយនាងក៏ជួបប្រទះរឿងរ៉ាវជាច្រើនកន្លងមកដែរ ជាមួយនឹងតារាចម្រៀង Justn Bieber ដែលត្រូវបានមហាជនសម្លឹងឃើញថា ពួកគេគឺជាគូស្នេហ៍ដ៏ស័ក្តិសម តែក្រោយមកពួកគេក៏បែកបាក់គ្នាវិញ។
ពេលនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺការតុបតែងខ្លួន និងផ្ទៃមុខឲ្យ Selena Gomez គឺត្រូវបានអ្នកតុបតែង សម្រស់ឲ្យនាងនិយាយ ប្រាប់សារព័ត៌មានមួយ ពីម៉ាស្ការ៉ា ដែលតារាស្រីរូបនេះនិយមប្រើ នារដូវក្តៅនេះថា វាមិនមានតម្លៃអស្ចារ្យទេ តែមើលទៅគួរឲ្យទាក់ទាញបំផុត។
Melissa Murdick ដែលបានធ្វើដំណើរកំសាន្ត ជាមួយ Selena Gomez ហើយក៏ជាអ្នកជួយតុបតែងមុខឲ្យនាងពេលឡើងសម្តែងលើឆាកតន្ត្រីដែរនោះបាននិយាយថា តាមពិតម៉ាស្ការ៉ា គ្រាន់តែជាវត្ថុតុបតែងរោមភ្នែក ឲ្យស្រស់ស្អាតមួយផ្នែកប៉ុណ្ណោះហើយវា ក៏មិនមានតម្លៃថ្លៃដែរដូចជា របស់ Selena Gomez កំពុងប្រើមានតម្លៃត្រឹមតែ $6 តែនៅពេលគួរហើយ ពិតជាស្រស់ស្អាតមិនធម្មតាឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង