CamNews

កីឡាអន្តរជាតិ 

ចំពោះការប្រកួតលើកទី ២ គឺមិនមែនជាបញ្ហានោះទេ សម្រាប់ខ្ញុំ

ព័ត៌មានកីឡា៖ Floyd Mayweather បានប្រកាសចូលនិវត្ដន៍ជាផ្លូវការហើយ ក្រោយពីយកឈ្នះដៃគូរប្រកួត​ទី ​៤៩ កាលពីថ្ងៃមុន ទន្ទឹមនឹងការសម្រេចជាផ្លូវការនេះ ប៉ាក់គីអៅ កំពុងតែមានការងឿងឆ្ងល់ពីវិធានការ​ប្រិយមិត្ដគាំទ្រ ចង់ឲ្យមានប្រកួតជាលើកទី ២ បន្ទាប់ពីមានដំណោះស្រាយឲ្យបានច្បាស់លាស់​ លើករណី IV មុនពេលប្រកួត។ 

ប៉ាក់គីអៅ បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា " ការប្រកួតគឺមិនមែនជាអ្វីដែលខ្ញុំត្រូវយកចិត្ដទុកដាក់នោះទេ ពីព្រោះខ្ញុំអាចប្រកួតបានលុះត្រាតែឆ្នាំក្រោយប៉ុណ្ណោះ ខ្ញុំចង់ឲ្យស្មារបស់ខ្ញុំសម្រាក មានភាពធូស្រាល​ឲ្យបានច្រើន"។ 

ប៉ាក់គីអៅ មិនទាន់ត្រូវបានធ្វើអនុញ្ញាត ឲ្យចូលរួមប្រកួត វិញបានរហ័សនោះទេ ដោយឡែកលក្ខខណ្ឌ​របួសស្មាគាត់ នៅមិនទាន់ធូស្រាលទាំងស្រុងនៅឡើយ។ ហើយម្យ៉ាងវិញទៀតជាមួយនឹងអ្វីដែលធ្លាប់​លើកឡើងកន្លងមក គឺគាត់ខិតខំយកចិត្ដទុកដាក់ ចំពោះការសាងសង់ ផ្ទះសម្រាប់អ្នកក្រ ក្នុងខេត្ដក្រោមការគ្រប់គ្រងរបស់គាត់ ។ 

ប៉ាក់គីអៅ ក៏បន្ថែមទៀតថា " ខ្ញុំក៏យល់ព្រម ប្រសិនជាតម្រូវឲ្យមានជាលើកទី២មែននោះ តែបើអត់ ក៏មិនអីដែរ ហើយម្យ៉ាងវិញទៀត ខ្ញុំក៏បានដឹងដែរថា គាត់បានចូលនិវត្ដទៅហើយ ។ ខ្ញុំមិនទាមទារអ្វីទាំង​អស់ សម្រាប់ការប្រកួតនេះ ប៉ុន្ដែរឿងមួយដែលខ្ញុំចង់បានការបញ្ជាក់នោះគឺ តើ NSAC នឹងដោះស្រាយ​យ៉ាងណា ចំពោះរឿងប្រព្រឹត្ដខុស ដែលមហាជនគ្រប់គ្នាទូរទាំងពិភពលោក បានដឹងឮទៅហើយ ? ខ្ញុំគ្រាន់តែចង់បានវិធានការ នឹងដំណោះស្រាយមួយ ឲ្យបានច្បាស់លាស់តែប៉ុណ្ណោះ "។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ stuff


Tags: boxing news Manny Pacquiao Floyd