ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ បាន សម្រេច ចិត្តផ្អាក ការ ប្រើប្រាស់ កង រង្វិលយក្ស នៅឯសួនឧទ្យាន Dinosaur Planet នាទីក្រុង បាងកក ប្រទេស ថៃ ដើម្បីត្រួតពិនិត្យសុវត្ថិភាព ជាមុនសិន ក្រោយពីមានករណី ឆេះទូរ កងរង្វិលយក្សមួយ ក្នុងចំណោម កងរង្វិលយក្សផ្សេងទៀត កាលពីថ្ងៃ សៅរ៍ ទី៣០ មេសា ចុងសប្តាហ៍កន្លងទៅនេះ ។
កាលពីម្សិលមិញនេះ បើ យោង តាមសម្តី អគ្គនាយក ការិយាល័យ សង្កាត់ Klong Toei លោកស្រី Acharawadee Chaisuwirat ឲ្យដឹងថា ពួកយើងត្រូវតែធ្វើការត្រួតពិនិត្យសុវត្ថិភាព ជាមុនសិន ខណៈបច្ចុប្បន្នភាព កងរង្វិលយក្ស ពុំទាន់បានបើកបម្រើជូនភ្ញៀវជាតិ អន្តរជាតិនៅឡើយទេ ប្រភព បន្តឲ្យដឹងថា ក្រុមការងារពាក់ព័ន្ធ ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធ នឹងធ្វើការសហការណ៍ រួមគ្នា ដើម្បីធ្វើ ការត្រូតពិនិត្យសុវត្ថិភាព កងរង្វិលយក្ស ។ ពួកយើង នឹងបើកបម្រើសេវាកម្ម កងរង្វិល យក្ស ឡើង វិញក្នុងពេលឆាប់ៗនេះ លុះត្រាណាមានការអះអាងថា វាមានសុវត្ថិភាព ជាមុនសិន។ គួរបញ្ជាក់ថា គ្រោះអគ្គីភ័យដែលបានឆាបឆេះ ទូរកងរង្វិល យក្សមួយ ក្នុងចំណោម កងរង្វិលយក្សផ្សេងៗទៀត នោះ ពុំបានធ្វើឲ្យនរណាម្នាក់ រងរបួសធ្ងន់ ឬ ស្រាល នោះទេ ពោល ពេល ទូរកងរង្វិលយក្ស ឆេះ នោះ ការជិះកង់រង្វិលយក្ស មិនត្រូវបានបើកបម្រើ សេវាកម្មនោះទេ ខណៈជាការ ការពារ និងប្រុង ប្រយ័ត្នជាមុនសិន ពីព្រោះតែមានភ្លៀងធ្លាក់ ។ លោកស្រី Acharawadee ឲ្យដឹងថា ករណីឆាបឆេះ ទូរកងរង្វិលយក្សលើកនេះ ទំនងមកពីករណី ទុរស្សេខ្សែភ្លើង (ឆ្លងចរន្តអគ្គីសនី) ។ សេចក្តីរាយការ បញ្ចាក់ឲ្យដឹងថា កន្លែងលេងមួយចំនួនផ្សេងទៀត នៅក្នុងសួនឧទ្យានខាងលើ គឺបើកដំណើរការជា ធម្មតា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន