CamNews

ព័ត៌មានអន្តរជាតិ 

កាត់ទោស ប្រហារជីវិត និស្សិតម្នាក់ ក្រោយបំពុល មិត្តរួមថ្នាក់ រហូតដល់ស្លាប់

ព័ត៌មានអន្តរជាតិ ៖ និស្សិតពេទ្យម្នាក់ ដែលបានសម្លាប់មិត្តរួមថ្នាក់ របស់ខ្លួន នៅឯសកលវិទ្យា ល័យ Shanghai ដោយអោយគេផឹកថ្នាំពុលរហូតដល់ស្លាប់នោះមកទល់នឹងបច្ចុប្បន្នភាព ថ្ងៃអង្គារ នេះតុលាការកំពូលប្រទេសចិន បានសម្រេចកាត់ទោស ប្រហារជីវិត និស្សិត ជាជនជាប់ចោទខាង លើ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន បរទេស Channelnew- sasia ។

បន្ថែមពីលើនេះ តុលាការកំពូល The Shanghai Number Two Intermediate People បានចេញ សេចក្តីថ្លែងការណ៍អោយដឹងថា ជនជាប់ចោទ ជានិស្សិតឈ្មោះ Lin Senhao បានសារភាពអោយ ដឹងថា ខ្លួនពិតជាបានប្រព្រឹត្តិអំពើមនុស្សឃាតខាងលើ ពិតប្រាកដមែន ដោយផ្តើមចេញពី គុំនំ គុំ គួននឹងគ្នា កាលពីពេលកន្លងមក ដោយនៅក្នុងនោះ គេបានប្រើប្រាស់សារធាតុគីមីពុល N-Nitros-
odimethylamine ដែលគេបានយកចេញពី មន្ទីរពិសោធន៍ ។

សវនាការជាលើកដំបូង កាលពីចុងឆ្នាំកន្លងទៅ នៅអំឡុងខែវិច្ឆិកា ជនជាប់ចោទ បានអះអាង អោយដឹងថា ករណីផឹកថ្នាំបំពុល ខាងលើ គ្រាន់តែត្រូវបានធ្វើឡើង នៅក្នុងថ្ងៃ Fool day's April  តែប៉ុណ្ណោះ នេះបើតាមការអោយដឹងពី កាសែតក្នុងស្រុក Shanghai Daily ។ លើសពីនេះ ប្រភព បន្តអោយដឹងថា ជនរងគ្រោះមានឈ្មោះថា Huang Yang បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី ១៦ ខែមេសា ក្រោយពីគាត់បានផឹកទឹកថ្នាំ​ បំពុល នៅថ្ងៃទី ១ ខែមេសា ។

យ៉ាងណាមិញ បើតាមការអោយដឹង ពីទីភ្នាក់ងារ US Environmental Protection Agency បានអះ អាងអោយដឹងថា សារធាតុគីមីពុល N-Nitrosodimethylamine ជាទូទៅ គេប្រើប្រាស់ក្នុងន័យស្រាវ ជ្រាវនោះទេ ដោយនៅក្នុងនោះ វាពិតជាមានឥទ្ធិពលអវិជ្ជមានជាខ្លាំង ដល់សរីរាង្គថ្លើម និងប្រព័ន្ធ ឈាម ក្នុងខ្លួនមនុស្ស ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: china New year Int news Unt news Unt news Hong Kong Beijing Shanghai