CamNews

ព័ត៌មានអន្តរជាតិ 

ISIS ដោះ​លែង​ជនស៊ីវិល​ ២៧០នាក់ បន្ទាប់​​ពី​​ចាប់​​ពង្រត់​​អស់​​ជា​ច្រើន​​ថ្ងៃនៅ​តំបន់​​ភាគ​​ខាង​​កើត

(ប៉េរូ)៖ ក្រុមឧទ្ទាម ISIS បានដោះលែង​ជនស៊ីវិល ២៧០នាក់ ក្នុងចំណោមមនុស្សប្រមាណ ៤០០នាក់ ដែលត្រូវបានចាប់ខ្លួន​ ក្នុងអំឡុងពេលដែល ក្រុមឧទ្ទាមទំាងនេះ វាយប្រហារទៅ​លើទីក្រុង Deir Ezzor ភាគខាងកើត​ប្រទេស​ស៊ីរី ។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្ដិ៍ ចេញផ្សាយ​នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។

អ្នកដែលត្រូវបានដោះលែង រួមមាន ស្ត្រី កុមារ ក្រោមអាយុ១៤ឆ្នាំ និងមនុស្សវ័យចំណាស់ ។ នេះបើយោងតាមការលើកឡើង របស់​លោក Rami Abdel Rahman ប្រធានភ្នាក់ងារសិទ្ធិមនុស្ស ប្រចាំប្រទេស​ស៊ីរី។ លោកបានបញ្ជាក់ថា ពួកគេត្រូវបានដោះលែង បន្ទាប់ពីការសួរចម្លើយ ដោយពួកឧទ្ទាម ដើម្បីស្រាវជ្រាវថា តើពួកគេមានទំនាក់ទំនង ជាមួយរបបដឹកនាំរបស់ ប្រទេសស៊ីរីដែរឬទេ។

បច្ចុប្បន្នពួកឧទ្ទាម នៅតែបន្តឃុំខ្លួនជនស៊ីវិល ១៣០នាក់ផ្សេងទៀត ដែលភាគច្រើនជាយុវជន និងបុរស ហើយកំពុងត្រូវបានសួរចម្លើយ៕

 


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda