តាមប្រភពព័ត៌មានបរទេស កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៣ កន្លងទៅនេះ បានចុះផ្សាយថា
នាង Dejana Backo ជាក្មេងស្រីម្នាក់ជនជាតិ Serbia មានរូបសម្ផស្សស្រស់សោភា និងមានទេព
កោសល្យ ខាងគូគំនូរគ្រប់ប្រភេទ ។
ប៉ុន្តែក្មេងស្រីអភ័ព្វរូបនេះ កើតមកមិនដែលទទួល បានភាពសប្បាយរីករាយ ម្ដងណាឡើយ ដោយ
សារតែនាងកើត មកគ្មានដៃទាំងគូ ដូចមនុស្សធម្មតាឡើយ។ ទោះជាយ៉ាងណា នាងមិនបណ្តែត
បណ្តោយ ឲ្យជីវិតរបស់នាងវេទនា តាមយថាកម្មនោះទេ នាងបានខិតខំព្យាយាមរៀនសូត្រ រហូត
បានក្លាយជាវិចិត្រករ ដ៏ល្បីល្បាញម្នាក់ នៅក្នុងប្រទេស ស៊ើប៊ី ផ្នែកគូរូបដ៏ ប៉ិនប្រសប់ ដោយជើង
របស់នាង។
ក្មេងស្រីអភ័ព្វ Dejana Backo អាយុ ១៩ ឆ្នាំ បានធ្វើឲ្យមនុស្សទាំងឡាយ មានការភ្ញាក់ផ្អើល និង
គាំទ្រយ៉ាងខ្លាំង ជាមួយការងារ គូរគំនូររបស់នាង នៅក្នុងទីក្រុង Backa Palanka ប្រទេស Serbia
ហើយស្នាដៃដ៏ អស្ចារ្យនៃគំនូររបស់នាង ក៏ត្រូវបានដាក់តាំង ពិព័រណ៍ផងដែរ។ រូបគំនូរទាំងនេះ
រួមមាន តារាលេងតិន្និស និងជាជើងឯក Wimbledon លោក Novak Djokovic ។
តាមប្រភពព័ត៌មានដដែលឲ្យដឹងថា នាង Dejana Backo បានចូលសិក្សា នៅសាលាវិចិត្រសិល្បៈ
ហើយ សេចក្តីសង្ឃឹមរបស់នាង គឺចង់ក្លាយជាវិចិត្រករអាជីពម្នាក់។
Dejana Backo បានប្តេជ្ញាចិត្តថា ថ្វីបើគ្មានដៃក៏ដោយចុះក៏នាងមិនឲ្យជីវិត ត្រឡប់ថយក្រោយដែរ។
នាងនឹងប្រឈម ជាមួយជីវិតបែបនេះ ។ មានមនុស្សជាច្រើន បាននិយាយថា នាងមិនអាចធ្វើអ្វីៗ
បាននោះទេ ព្រោះកើតមកគ្មានដៃបែបនេះ។ ចំណែកម្តាយរបស់នាង អ្នកស្រី Sandra Backo បាន
និយាយថា កូនស្រីរបស់គាត់ ពិតជាអ្នកប្រយុទ្ធ ដ៏ក្លាហានម្នាក់ ខុសពីមនុស្សធម្មតា៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល