(អាល់ហ្សេរី)៖ ព័ត៌មាន Reuters ចេញផ្សាយថា យន្តហោះដឹកទំនិញ ១គ្រឿង របស់អ៊ុយក្រែន ជាមួយនឹងមនុស្ស ៧នាក់នៅលើនោះ ត្រូវបានគេរាយការណ៍ថាធ្លាក់ នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែសីហានេះ នៅតំបន់ភាគខាងត្បូង ប្រទេសអាល់ហ្សេរី។ មន្ត្រីដឹកជញ្ជូនអាល់ហ្សេរី បានឲ្យដឹងថា យន្តហោះ Antonov-12 បានហោះចេញពីអាកាសយាន្តដ្ឋាន Tamanrasset ប្រទេសអាល់ហ្សេរី ឆ្ពោះទៅកាន់ប្រទេស ហ្គីណេអេក្វាទ័រ ហើយបានជួបគ្រោះថ្នាក់ ដោយយើងបានរកឃើញ សាកសពមនុស្សចំនួន ៣នាក់ហើយ ឆេះរោលដោយភ្លើង នៅកន្លែងកើតហេតុ ដោយ ៤នាក់ផ្សេងទៀត មិនទាន់រាយការណ៍ ឲ្យដឹងនៅឡើយនោះទេ៕
រូបភាព ៖ ឯកសារ
ប្រភព ៖ ដើមអម្ពិល និង រ៉យទ័រ