CamNews

ព័ត៌មានអន្តរជាតិ 

១៣ នាក់ស្លាប់ ខណៈព្យុះព្រិលទឹកកក វាយប្រហារ នាដើម ឆ្នាំ ២០១៤

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មាន បរទេស​ ស្កាយ បានចេញផ្សាយ អត្ថបទ សារព័ត៌មាន អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ១៣ នាក់ បានស្លាប់បាត់បង់ ជីវិត ដោយសារតែ លក្ខខ័ណ្ឌ គ្រោះធម្មជាតិ អាក្រក់បំផុត នាដើមឆ្នាំ នេះ គ្រោះព្យុះព្រិលទឹកកក វាយប្រហារ មកលើភាគខាងកើត សហរដ្ឋអាមេរិក ខណៈពេលដែលញ៉ាំង អោយមានកម្រាស់ព្រិល ដល់ទៅ ជិត ១ ម៉ែត្រ ឯណោះ ។

គួររំឭកផងដែរថា ជើងហោះហើរ ជិត ២ ពាន់ ត្រូវបានលុបចោល ខណៈ លក្ខខ័ណ្ឌធម្មជាតិ មិនអំ ណោយផល ពោលគឺ​ មានគ្រោះធម្មជាតិ ព្យុះព្រិល ស្របពេលដែល តំបន់ខ្លះ សីតុណ្ហភាព ធ្លាក់ដល់ ដកសូន្យអង្សា ថែមទៀតផង។ រដ្ឋាភិបាល ប្រចាំក្រុង New York និង New Jersey បានប្រកាសក្រុង ស្ថិតនៅក្នុងភាព អាសន្ន ខណៈចេញ សេចក្តីប្រកាស ព្រមាន​ អោយប្រជាពលរដ្ឋ របស់ខ្លួន កុំអោយ ចាកឆ្ងាយពី ផ្ទះសម្បែង ស្របពេលដែល សាលារៀន រាប់រយ ត្រូវបានបិទទ្វារ ។

ប្រភព ដដែល បន្តថា ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ទាំងអស់ ពួកគេ មានវត្តមាន មកពីរដ្ឋ Michigan, Kentucky, Indiana និង Illinois ជាដើម ។ យ៉ាងណាមិញ បើតាម ការគូសបញ្ជាក់អោយដឹង បន្តថា តំបន់ខ្លះ សីតុណ្ហភាព ធ្លាក់ដល់ទៅ -២៣ អង្សាឯណោះ ដោយនៅក្នុងនោះ បានញ៉ាំងអោយ ហេដ្ឋារចនាសម្ព័ន្ទ ក៏ដូចជា ប្រព័ន្ធគមនាគមន៍ មួយចំនួន រងនូវការ ខូចខាត និងផ្អាក ដំណើរការ ជា បណ្តោះអាសន្ន ។

គួរបញ្ជាក់ផងដែរថា ជាមួយនឹង លក្ខខ័ណ្ឌធម្មជាតិ ដ៏អាក្រក់ អមទៅដោយ ការវាយប្រហារ ព្យុះព្រិល លើកនេះ បានចាប់ផ្តើម តាំងពីថ្ងៃ​ ព្រហស្បត្តិ៍ កន្លងទៅនេះ ៕

ប្រែសម្រួល​ ៖ កុសល
ប្រភព ៖ ស្កាយ


Tags: United States US USA Florida Int news Unt news Storm