(ភ្នំពេញ)៖ បន្ទាប់ពីមានបណ្តាញសាព័ត៌មាន ក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយ ពីតារាសម្តែងស្រី នាង សាត រស្មី ជុំវិញការតួសម្តែង ដែលកន្លងមកធ្លាប់តែ គ្រងតំណែងជាតួឯក ស្ទើរគ្រប់សាច់រឿង ហើយពុំដែលធ្លាក់កូដ ដល់តំណែងតួរងនោះ ភ្លាមៗនេះដែរ តារាសម្តែងស្រីជើងថ្មី និយមការស្លៀកពាក់សិចស៊ី កញ្ញា ដេននី ខ្វាន់ បានបង្ហោះសារបញ្ឆិតបញ្ឆៀង ផ្លែផ្កា អាចនិងធ្វើឲ្យ សាត រស្មី កកឈាមទាំងដុំៗ ក្រោយបានអានសារមួយនេះរួច។
តារាសម្តែងស្រី ធ្លាប់ផ្ទុះរឿងអាស្រូវស្នេហា ជាមួយកីឡាករប្រដាល់ លោក ជៀស ស្រួច គឺនាង សាត រស្មី កាលពីថ្មីៗនេះ សារព័ត៌មានក្នុងស្រុកមួយចំនួន បានសរសេរចុះផ្សាយ ដោយសរសេរសម្ដៅថា តារាសម្តែង សាត រស្មី អត់ទម្លាប់សម្ដែងជាតួរាយរង់នោះទេ ពោលទាល់តែតួឯង ទើបនាងសម្ដែង ។ ក្នុងនោះនាង សាត រស្មី ក៏បានផ្តល់សម្ភាសន៍ ដោយលើកឡើងទៀតថា កន្លងមកធ្លាប់តែសម្ដែងបានតំណែង ជាតួឯក តែបើឲ្យនាងមកសម្តែង ជាតួរាយរង ក៏មិនថ្វីដែរ តែពុំសូវទម្លាប់ឡើយ។
ទន្ទឹមគ្នានឹងការលេចឮព័ត៌មានបែបនេះ តារាសម្តែងស្រីសិចស៊ី កញ្ញា ដេននី ខ្វាន់ ហាក់មានអារម្មណ៍ នៅមិនស្ងប់ ភ្លាមៗនោះ ក៏បានចេញមុខសរសេរ យ៉ាងខ្លីថា« ហេតុតែគេល្បី និយាយអីក៏សម...តាំងចិត្តជាអ្នកសិល្បៈហើយ ចាំបាច់អីប្រកាន់តួឯកតួរង? !»។
យ៉ាងណាមិញ គេនៅពុំទាន់ដឹងនៅឡើយទេថា តើតារាសម្តែង សាត រស្មី អាចនឹងមានប្រតិកម្មយ៉ាងណា ដើម្បីឆ្លើយតបការលើកឡើង របស់កញ្ញា ដេននី ខ្វាន់ វិញ ខណៈមានទស្សនិកជនជាច្រើន ក៏បានលើកឡើងថា «សាត រស្មី អាចឈឺចាប់ខ្លាំង ក្រោយពីឃើញសម្តីរបស់ ដេននី ខ្វាន់ បន្លឺបញ្ឈឺនាងបែបនេះ!»៕
ស្រីស្អាត សាត រស្មី
ស្រីស្អាត ដេននី ក្វាន់
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង