ពិធីបុណ្យពេញវ័យ គឺជាព្រឹត្តិការណ៍សំខាន់មួយ សម្រាប់យុវវ័យដែលមានអាយុ ១៨ឆ្នាំ ដោយសារតែវាត្រូវបានគេឱ្យតម្លៃខ្ពស់ ក្នុងការយល់ឃើញរបស់ជនជាតិចិន។
កាលពីថ្ងៃទី ១៧តុលា កន្លងទៅ ពិធីបុណ្យពេញវ័យ សម្រាប់យុវវ័យដែលបានឈានចូលដល់អាយុ ១៨ឆ្នាំ ត្រូវបានគេធ្វើឡើងនៅតំបន់សួនរាជា ក្រុងប៉េកាំង ប្រទេសចិន។ យុវវ័យទាំងឡាយ សុទ្ធតែស្លៀកពាក់យ៉ាងស្អាតបាត ចូលរួមព្រឹត្តិការណ៍ដ៏សំខាន់របស់ពួកគេ។
ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍នេះ បានទាក់ទាញយុវវ័យជាង ៦០០នាក់ ចូលរួម ដែលភាគច្រើនគឺជាសិស្ស និងនិស្សិត។ ពិធីនេះ មានការតុបតែងផ្កា និងក្លោងទ្វារ ដូចទៅនឹងពិធីរៀបមង្គលការ ហើយយុវវ័យប្រុសស្រី ដែលជាសិស្ស និស្សិត បានចូលរួមពិធីនេះ ត្រូវដើរឆ្លងកាត់ក្លោងទ្វារផ្កា ដែលនៅទីនោះ មានលោកគ្រូ អ្នកគ្រូ ឈររង់ចាំទទួល នឹងជូនពរ។
ក្នុងហ្វូនមនុស្ស គេមិនត្រឹមតែបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាត និងលេចធ្លោជាងគេរបស់បុរស នារីមួយចំនួនធំនោះទេ តែគេក៏ឃើញមានអ្នកខ្លះស្លៀកពាក់បែបបុរាណ ហើយអ្នកខ្លះក៏ត្រូវប្ដូរពីស្បែកជើងកីឡាមកពាក់ស្បែកជើង ដែលមានលក្ខណៈជានារីភេទផងដែរ។
កម្មវិធីបុណ្យពេញវ័យនេះ បានធ្វើឱ្យអ្នកដែលបានចូលរួម មានការសប្បាយរីករាយ ជាបន្ដបន្ទាប់ ក្នុងនោះក៏មានអ្នកខ្លះសប្បាយរហូតដល់ស្រក់ទឹកភ្នែក ហើយអ្នកខ្លះក៏ត្រូវហូរទឹកភ្នែក ដោយសារតែនឹកដល់គុណពុកម្ដាយដែលបានបង្កើត និងចិញ្ចឹមពួកគេ ឱ្យមានថ្ងៃនេះ។
អត្ថបទសំខាន់ដទៃគួរឱ្យចាប់អារម្មណ៍
ជំនឿចម្លែក! នារីអស់ព្រហ្មចារី ទើបបុរស ហ៊ានយកធ្វើប្រពន្ធ
អាស្វាកំហូច ល្បីឈ្មោះ ពេលបានស្ទាបសុដន់ អ្នកសារព័ត៌មានស្រី ដ៏ស្រស់ស្អាតម្នាក់
កូនក្រមុំអាយុ៨ឆ្នាំ ស្លាប់ក្នុងរាត្រីទឹកឃ្មុំ ដោយសារឈាមហូរច្រើនពេក
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Chinanews/SH