CamNews

កីឡាអន្តរជាតិ 

Arsenal បំបាក់ Newcastle យ៉ាងផុយក្នុងទឹកដី របស់ខ្លួន (មានវីដេអូហាយឡាយ)

កាល់ពីយប់ ថ្ងៃច័ន្ទ ម្សិលមិញនេះ ក៏មានការប្រកួត បាល់ទាត់ English Premier League មួយគូ ផងដែរគឺ Arsenal បើលទ្វារស្វាគមន៍ក្រុម Newcastle ។



ចាប់ផ្តើម តង់ទី ១ ក្រុម Arsenal បានរិះរក គ្រប់មធ្យោបាយ ដើម្បីលូក ចូលប្រព័ន្ធ ការពាររបស់ Newcastle ដែលធ្វើបាន សំរេចនៅ នាទីទី ២៦ ដោយកីឡាករ Koscielny ។ បន្ទាប់ពីបំបែក ទំរង់ ការពារ របស់ Newcastle បានសំរេចហើយ កីឡាករ Mesut Ozil ក៏បន្ថែមមួយគ្រាប់ ទៀតនៅ នាទីទី ៤២ ចុងតង់ទី ១ ។ ចប់តង់ទី ១ Arsenal នាំមុខភ្ញៀវ Newcastle ២ ទល់ ០ ។ ចូលមកតង់ ទី ២ Arsenal មិនទាន់ អស់ចិត្តក្នុង ការបន្ថែមគ្រាប់ឡើយ ចំណែក Newcastle បានខំប្រឹងទប់ ទុលជាខ្លាំង ដោយនាទីទី ៦៦ កីឡាករ Giroud របស់ Arsenal នៅតែអាច ទំលាយចូលបាន បិទ ការប្រកួតក្នុង លទ្ធផល ៣ ទល់ ០ ៕ 


ដោយ ៖ កុសល
ប្រភព ៖ livescore,youtube


Tags: football arsenal newcastle premier league