ព័ត៌មានអន្តរជាតិ ៖ ឥណ្ឌា នឹងទិញ យន្តហោះ ចម្បាំង Rafale ៣៦ គ្រឿង ពី ប្រទេសបារាំង នេះបើ យោងតាមសម្តីនាយករដ្ឋមន្រ្តី ឥណ្ឌា លោក Narendra Modi ធ្វើសេចក្តីប្រកាស កាលពីថ្ងៃសុក្រ ម្សិល មិញនេះ អំឡុងទស្សនកិច្ចផ្លូវការ នៅថ្ងៃដំបូងរបស់លោក នៅក្នុងប្រទេស បារាំង ។
អំឡុងពេលធ្វើសន្និសិទកាសែតនោះ លោក Modi អោយដឹងថា ៖ ជាការពិត ខ្ញុំបាទបានជជែកពិភាក្សា ជាមួយនឹងប្រធានាធិបតីបារាំង Francois Hollande ក្នុងការបញ្ជាទិញ យន្ត ហោះចម្បាំង Rafale ៣៦ គ្រឿង ខណៈ លក្ខខ័ណ្ឌនៃកិច្ចសន្យា ពុំទាន់ត្រូវបានសម្រេចជាស្ថាពរ នៅឡើយទេ ។
លោក បន្តអោយដឹងថា មន្រ្តីផ្លូវការ តំណាងប្រទេសទាំងពីរ នឹងធ្វើការ ពិភាក្សាទៅលើប្រធានបទ លក្ខ ខ័ណ្ឌនៃកិច្ចកុងត្រា ក៏ដូចជា បន្តការចរចារគ្នា ជា ដើម ។ រដ្ឋមន្រ្តីការពារជាតិ ប្រទេស បារាំង លោក Jean-Yves Le Drian នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេស ឥណ្ឌា ឆាប់ៗខាងមុខនេះ ដើម្បី បញ្ជប់លក្ខខ័ណ្ឌនៃកិច្ចកុងត្រា នេះបើយោងតាមប្រធានាធិបតី ប្រទេសបារាំង ។ របាយការណ៍ បញ្ជាក់ អោយដឹងថា កិច្ចកុងត្រាផ្លូវការ ពាក់ព័ន្ធសព្វាវុធមួយនេះ មានទំហំទឹកប្រាក់សរុបប្រមាណ ៤,២៤ ពាន់ លានដុល្លារសហរដ្ឋអាមេរិក៕
ប្រែសម្រួល ៖កុសល
ប្រភព ៖ ស៊ិនហួរ