ព័ត៌មានកីឡា៖ ជាការពិតមែនហើយ ដែលថា Floyd សម្រេចចិត្ដជ្រើសរើសគូរប្រកួតចុងក្រោយប៉ះជាមួយAndre Berto ដែលនឹងធ្វើឡើងនៅថ្ងៃទី ១២ ខាងមុខនេះ នៅសង្វៀនប្រកួត MGM Grand ក្នុុងទីក្រុង Las Vegas ។ ជំនួបប្រកួតទី ៤៩ នេះ ត្រូវបានគេរំពឹងទុកថា គ្មានហេតុផលអ្វីដែល ត្រូវ Andre Berto អាចយកឈ្នះ Floyd បាននោះទេ ហើយការប្រកួតនេះ ក៏មិនមានប្រិយមិត្ដណាមួយចង់ចូលរួមប្រកួតផងដែរ។ បើតាមការអះអាងរបស់ គេហទំព័រ bleacherreport បានបង្ហាញឲ្យដឹងថា តម្លៃសំបុត្រចូលទស្សនាអាច ធ្លាក់មកត្រឹមតែ ៨០ ដុល្លារ(ទីផ្សារលក់ផ្ទាល់) ប៉ុន្ដែបើទីផ្សារចែកចាយបន្ដអាច ឈានទៅដល់ជាង ៥០០០ដុល្លារផងដែរ សម្រាប់កន្លែងពិសេស។ ចំពោះតម្លៃនេះបើ ប្រៀបធៀមគ្នាជាមួយ ព្រឹត្ដិការណ៍ ប៉ាក់គីអៅ គឺមិនខុសគ្នាឆ្ងាយស្រឡះ ខណៈដែល តម្លៃទាបបំផុត នៃសំបុត្រចូលទស្សនាគឺ ចាប់ពី៥០០០ ដុល្លារ ហើយឡើងទៅដល់ ១២០០០០ ដុល្លារ ។
ពេលវេលារ និងទីកន្លែងប្រកួត រវាង Floyd Mayweather នឹង Andre Berto គឺធ្វើឡើងនៅសង្វៀន MGM Grand ក្នុុងទីក្រុង Las Vegas នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ត្រូវនឹងពេលវេលានៅ អាស៊ីគឺ ថ្ងៃអាទិត្យ ទី ១៣ ខែកញ្ញា វេលាម៉ោង ៧ៈ០០ ព្រឹក (កម្មវិធីចាប់ផ្ដើម) អាជ្ញាកណ្ដាលក្នុងការប្រកួតគឺ លោក Kenny Bayless។ ចំពោះការតាមដានទស្សនា ប្រិយមិត្ដអាចទស្សនាតាមរយៈ ការផ្សាយបន្ដ ផ្ទាល់ជាមួយ ការបង្ហាញខាងក្រោម ៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ bleacherreport