CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក​ទម្លាក់​គ្រាប់បែក​ច្រើន​ណាស់​ ​នៅ​​អាហ្វហ្គានីស្ថាន ប៉ុន្តែ​អត់​​បាន​ចុះ​ក្នុង​​របាយការណ៍

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណបានបរាជ័យក្នុងបង្ហាញ ក៏ដូចជាបញ្ចេញឲ្យដឹងជាសាធារណៈ អំពីការវាយប្រហារ តាមផ្លូវអាកាសរាប់ពាន់ករណី ដែលបានប្រឹព្រឹត្តទៅក្រោមស្នាដៃ របស់យោធាសហរដ្ឋអាមេរិក នារយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ នៅ អ៊ីរ៉ាក់ ស៊ីរី អាហ្វហ្គាសនីស្ថាន ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធ ក្នុងប្រទេសទាំងនោះ។ នេះបើតាមសេចក្តីរាយការណ៍ របស់គេហទំព័រ Military Times ដែលដកស្រង់ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា កាលពីឆ្នាំ២០១៦ កន្លងទៅ សហរដ្ឋអាមេរិកបាន ធ្វើការវាយប្រហារតាមផ្លូវអាកា យ៉ាងតិចចំនួន ៤៥៦ដង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តែពុំត្រូវបានរក្សាទុក នៅក្នុងម៉ាស៊ីនផ្ទុកទិន្នន័យ របស់កងទ័ពជើងអាកាសអាមេរិកនោះឡើយ ខណៈទង្វើទាំងអស់នោះ ត្រូវបានធ្វើឡើង ដោយឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានអ្នកបើក (Drone) របស់កងទ័ពអាមេរិកសុទ្ធសាធ។ ម៉្យាងវិញទៀត ទិន្នន័យមិនគ្រប់ជ្រុងជ្រោយនេះ អាចកើតមានឡើង តាំងពីខែតុលា ឆ្នាំ២០០១មកម៉្លេះ។

គួរបញ្ជាក់ថា គេហទំព័រ Military Times បានចាត់ទុកខ្លួនឯងថា គឺជាស្ថាប័នព័ត៌មានឯករាជ្យមួយ ស្របពេលដែលភ្លាមៗនេះ មន្ទីរបញ្ចកោណ និងកងទ័ពអាមេរិក មិនទាន់ធ្វើការអធិប្បាយណាមួយ ដើម្បីឆ្លើយតបជុំវិញបញ្ហានេះនៅឡើយទេ៕

ប្រភព ៖ CNA


Tags: Obama Int news Hot news Donald Trump