អូស្រា្ដលី៖ តាមការអោយដឹងថា ពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេល
ថ្មីៗនេះថា ក្មេងតូចៗ ដែលមានអាយុ ៤-៥ ឆ្នាំជាច្រើននាក់ ត្រូវយំត្រាំក្នុងទឹក គួរអោយអា
ណិតអាសូរបំផុត ជាមួយនឹងយាយតារបស់គេ នៅក្នុងទឹក ខណៈដែលភ្លើងឆេះ ព្រៃបាន
វាយប្រហារចូលដល់ផ្ទះ របស់ពួកគេ។
លោកយាយ Tammy Holmes មានវ័យប្រហែលជា ៥៦ឆ្នាំ បាននិយាយថា គាត់ត្រូវតែ ស
ម្រេចចិត្ដនាំចៅតូចៗទាំង៥ របស់គាត់ ចូលទៅក្នុងទឹក ខណៈដែលកម្ទេចកម្ទី និងធូលីផ្សេង
ហុយចូលក្នុងផ្ទះរបស់គាត់ខ្លាំងពេក។
គាត់បានបន្ដថា គាត់ពិតជាអាណិតចៅៗរបស់គាត់ខ្លាំងណាស់ ខណៈពួគគេ និងខ្ងុំ(យាយ
Tammy Holmes) បាននាំគ្នាត្រំាក្នុងទឹករហូតដល់ទៅ ២ម៉ោងកន្លះ។ គាត់បានបន្ថែមទាំង
ក្ដុលក្ដួលថា ជីតារបស់គេ គឺត្រូវតស៊ូនៅមើលផ្ទះសម្បែង ឯឪពុកម្ដាយរបស់ពួកគេ ត្រូវទៅ
មើលជីដូនជីតា របស់ពួកគេ ដែលឈឺ នៅឯទីក្រុងផ្សែងទៀត។
គាត់បន្ដទៀតថា ទំរាំតែអាចទាក់ទងទៅក្រុមអ្នកជួយសង្រ្គោះបាន រយៈពេល ២ម៉ោងកន្លះ
ក្នុងទឹក ទាំងយាយ និងចៅៗ ស្ទើរតែដាច់ខ្យល់ស្លាប់ ដោយសារខ្វះអុកស៊ីសែន។ គួររំលឹក
ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសដែលនៅដាច់ឆា្ងយពីគេមួយនេះ ហាក់បីដូចជា
រងនូវភ្លើងឆេះព្រៃ និងខ្យល់ព្យុះញឹកញាប់គ្រាន់បើដែរ។
ដោយ៖ វត្ដី
ប្រភព៖ dailymail