CamNews

ព័ត៌មានអន្តរជាតិ 

កំពូលកាំភ្លើងខ្លី​ទាំង១០ប្រភេទ ល្អដាច់គេ​ប្រចាំឆ្នាំ២០១៤

អាម៉េរិក៖ ប្រសិនបើអ្នកជាមនុស្ស ដែលចូលចិត្តកាំភ្លើងខ្លី ថ្ងៃនេះគេហទំព័រ LookingTODAY សូមបង្ហាញនូវកាំភ្លើងខ្លីចំនួន ១០ប្រភេទ ដែលល្អដាច់គេ និងមានការពេញនិយមបំផុត សម្រាប់ឆ្នាំ២០១៤នេះ ដោយបានដកស្រង់ពីគេហទំព័រ alltoptens។

១.កាំភ្លើង CZ-75 SP-01 ៖ ជាប្រភេទកាំភ្លើងខ្លី ស៊េរីចុងក្រោយគេ ជាសិស្សប្អូន ក្នុងក្រុមគ្រួសាររបស់កាំភ្លើងខ្លី CZ 75។ វាមានទម្ងន់ស្រាល ផ្តល់ភាពងាយស្រួលក្នុងការកាន់ និងប្រើប្រាស់។

២.កាំភ្លើង EAA Witness Elite Match ៖ បើសិនជាអ្នកជាមនុស្ស ដែលមិនធ្លាប់ប្រើប្រាស់កាំភ្លើងខ្លី EAA Witness Elite Match ស័ក្តិសមបំផុតសម្រាប់អ្នក ជាមួយនឹងសមត្ថភាពយ៉ាងខ្ពស់របស់វា។

៣.កាំភ្លើង Springfield XD-45 ៖ វាតូច និងងាយស្រួលកាន់ ផលិតឡើងពីដែកអ៊ីណុក មិនចេះច្រែះ ចាប់។

៤.កាំភ្លើង Baby-Eagle II BE9915R ៖ ជាផលិតផលកាំភ្លើងខ្លីដ៏ល្អមួយ ជាមួយនឹងតម្លៃសមរម្យ និងធានាសុវត្ថិភាពនៅក្នុងការប្រើប្រាស់។

៥.កាំភ្លើង Sig-Sauer-P226 ៖ ប្រសិនបើអ្នកកំពុងស្វែងរក កាំភ្លើងដែលប្រកបដោយឥទ្ធិពល និងងាយស្រួល នៅក្នុងការប្រើប្រាស់នោះ Sig-Sauer-P226 ពិតជាអាចធ្វើបាន តាមតម្រូវការរបស់លោកអ្នក ប៉ុន្តែតម្លៃរបស់វាវិញ ក៏មិនអន់ដែរ។

៦.កាំភ្លើង Beretta-92FS ៖ វាមានសមត្ថភាពពីរយ៉ាង ដោយអាចប្រើប្រាស់បាញ់ម្តង១គ្រាប់ និងម្តង ២គ្រាប់បាន ងាយស្រួលប្រើប្រាស់ ខណៈយើងនៅជិតសត្រូវ។

៧.កាំភ្លើង Taurus-PT92 ៖ ជាមួយនឹងការរចនាយ៉ាងស្រស់ស្អាត ហើយសមត្ថភាពរបស់វា ក៏មិនខុសពី Beretta-92FS ដែរគឺវាអាចបាញ់ម្តង១គ្រាប់ និងម្តង ២គ្រាប់ក៏បាន។

៨.កាំភ្លើង Walther P99 AS610 ៖ វាមានសមត្ថភាពខ្លាំង ខុសពីកាំភ្លើងខ្លីដ៏ទៃ ដោយវាមានភាពខ្លាំង ក្នុងការចាប់ចំគោលដៅ។

៩.កាំភ្លើង Glock 17 Gen 4 ៖ ជាផលិតផលកាំភ្លើងខ្លីចុងក្រោយ របស់ក្រុមគ្រួសារកាំភ្លើង Glock ជាមួយនឹងសមត្ថភាពយ៉ាងខ្លាំង។

១០.កាំភ្លើង FN Herstal FNX-9 ៖ ជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នកគ្រប់គ្នា ដោយវាមានទម្ងន់ស្រាលសមល្មម និងមានសុវត្ថិភាពខ្ពស់ នៅពេលចាក់សោរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: World news Int news Unt news Breaking news plane crash Brazil