CamNews

មិនគួរឲ្យជឿ 

វីដេអូ ល្បីភ្លាមៗ ទូទាំងសកលលោក ឆ្មាហ៊ានក្លា ប្រឈមមុខ ជាមួយឆ្កែ ការពារម្ចាស់ តូចរបស់ខ្លួន

ស្ទើរតែមិនគួរអោយជឿ ៖  ជាមួយនឹងបេក្ខភាព  ខ្សែអាថ៍វីដេអូ គ្រោះថ្នាក់ វាយប្រហារ ពីសំណាក់ សត្វឆ្កែកំណាច ខាងក្រោមនេះ ត្រូវបានរកអោយឃើញថា  មានការពេញនិយម  ភ្លាមៗ ក្រោយពី បានបង្ហោះចូលទៅក្នុង បណ្តាញអ៊ិនធើណេត ពោលជាខ្សែអាថ៍វីដេអូ ឆ្កែកំណាច វាយប្រហារ ខាំ ហែកស៊ី ពាំក្មេងប្រុសតូចម្នាក់ ដែលកំពុងតែជិះកង់លេង នៅទីធ្លាមួយកន្លែង ក្នុងរដ្ឋ កាលីហ្វរញ៉ា សហរដ្ឋអាមេរិក ដោយនៅក្នុងនោះ     ជាសំណាងល្អ  មានបទអន្តរាគមន៍ ពីសំណាក់ ឆ្មាហ៊ានក្លា ចេញមុខ ប្រឈមជាមួយនឹង សត្វឆ្កែខាងលើ ដេញវា រត់ ផាស ក្រញ៉ាំ ពោល ធ្វើការការពារ ម្ចាស់ តូចរបស់ខ្លួន ។

ប្រភពបញ្ជាក់ថា គ្រោះថ្នាក់វាយប្រហារមួយនេះ បានកើតឡើង កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្នុង រដ្ឋ កាលីហ្វរញ៉ា សហរដ្ឋអាមេរិក   ដោយនៅក្នុងនោះ  ក្រោយពេលកើតហេតុ បុរសជាឪពុក បាន ធ្វើការបង្ហោះ វីដេអូ ក៏ដូចជា មតិយោបល់ អោយដឹងថា ៖  ជាប្រការ  សំណាងល្អ​ កូនប្រុសរបស់ខ្ញុំ មិនធ្ងន់ធ្ងរនោះទេ     ខណៈវាគឺជាការដឹងគុណខ្លាំងបំផុត ទៅលើ  ឆ្មាចិញ្ចឹមមួយក្បាលនេះ នេះបើ តាមសម្តីលោក Roger Triantafilo ត្រូវជាឪពុក ក្មេងប្រុសតូច ជាជនរងគ្រោះ  ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Viral video Liveleak Youtube Facebook Funny Video Carlifornia USA