CamNews

កំសាន្ត 

Selena និង Justin កំពុងស្ថិតក្នុងដំណាក់កាល សាកល្បង

កាលពីម្សិលមិញនេះ Selena បានបង្ហាញខ្លួន ចូលរួមក្នុងកម្មវិធី ប៉ុស្ត៍វិទ្យុរបស់បារាំងមួយ
ឈ្មោះថា NRJ Radio Station ។ ពេលនាងចេញមកវិញ គេបានប្រទះឃើញនាង តែងខ្លួន
ជាមួយនិង សំលៀកបំពាក់ និង ម៉ូតសក់យ៉ាងសាមញ្ញ ។ ពេលដែលអ្នកកាសែត សួរទៅ
នាងអំពីបញ្ហាស្នេហា នាងមិនបានឆ្លើយទេ តែនាងញញឹមយ៉ាងស្រស់ទៅកាន់អ្នកកាសែត ។



Selena បាននិយាយថា នាងចង់ធ្វើដូច Taylor Swift ព្រោះនាងស្រឡាញ់ចូលចិត្ត Taylor
Swift ជាខ្លាំង ដោយសារតែ ចរិក ឬកពាររបស់នាង ធ្វើអោយ Selena ស្រឡាញ់កោតសរសើរ
ជាខ្លាំង ។ នាងបន្តថា Taylor ជាមនុស្សដែលតែងតែជួយផ្តល់យោបល់អោយនាង ពេលដែល
នាងពិបាកចិត្ត រឿងអ្វីមួយ ។ Selena  ក៏បានបង្ហើបដែរថា រវាងនាង និង  Justin ពេលនេះអាច
ត្រឡប់មកវិញ ដូចពេលមុនអញ្ចឹង គ្រាន់តែពេលនេះ យឺតហើយម្តងបន្តិចៗ ដែលអាចហៅបាន
ថា វាជាកំរិតសាកល្បងស្នេហា ព្រោះនាងមិនចង់ឈឺចាប់ដូចមុនឡើយ ហើយនាងក៏មិនចង់
អោយស្នេហាមួយនេះ បានត្រឹមតែជាស្នេហាក្មេងៗ ដូចភ្លើងឆេះចំបើងនោះទេ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: selena gomez justin bieber star