CamNews

កីឡាអន្តរជាតិ 

សម្រេចជ្រើសតាំង ៣រូបចុងក្រោយ ឈានជើងដល់នាទីប្រជែងផ្ដាច់ព្រ័ត្រម្ចាស់ Ballon d'Or 2015

ព័ត៌មានកីឡា៖ Cristiano Ronaldo, Lionel Messi​ និង Neymar ត្រូវបានជាប់ឈ្មោះក្នុងតារាង បេក្ខជនទាំងបីដែល ត្រៀមខ្លួន ឈរឈ្មោះប្រជែងជ្រើស ម្ចាស់ពានរង្វាន់ Ballon d'Or ប្រចាំឆ្នាំ ២០១៥ ក្នុងកម្ម វិធី យប់​មិញ។ 

សេចក្ដីសម្រេចបានបង្ហាញឲ្យដឹងផងដែរកាលពីយប់មិញ ពីសមាសភាពកីឡាករឆ្នើមបីរូបចុងក្រោយ ត្រូវបានជ្រើសតាំង ក្នុងនោះមាន​ខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Ronaldo ខ្សែប្រយុទ្ធក្លឹប Barcelona ដល់ទៅ ២រូប គឺមាន Lionel Messi​ និង Neymar ដែលអ្នកទាំងអស់ នឹងត្រៀមខ្លួនឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ប្រជែងមួយដង្ហើមចុងក្រោយទៀត ថាតើនរណាម្នាក់នឹងក្លាយជាម្ចាស់ពានរង្វាន់ Ballon d'Or ប្រចាំឆ្នាំ ២០១៥ ពិតប្រាកដ ខណៈដែលលទ្ធផល នឹងបង្ហាញនៅថ្ងៃទី ១១ខែមករា ឆ្នាំ២០១៦។ 

Ronaldo រយៈពេលពីរឆ្នាំចុងក្រោយ បានប្រជែងតំណែង Messi ជាម្ចាស់ពានរង្វាន់បាល់មាស ប្រចាំឆ្នាំ ២០១៣ និង២០១៤​ ។ ចំណែង Neymar វិញ​ ក្នុងរដូវកាលនេះ គឺជាឱកាសលើកទី១ របស់កីឡាករ ផង​ដែរ ដែល បានជាប់ឈ្មោះជាបេក្ខជនប្រជែងដល់វគ្គចុងក្រោយ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ បីបីស៊ី


Tags: Spor News Football Cristiano Ronaldo Lionel Messi Neymar Ballon d'Or