ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា សក់របស់លោក Obama ស្កូវ បន្ទាប់ពីធ្វើប្រធានាធិបតី៨ឆ្នាំ ក្រៅ
ពីមូលហេតុសម្ពាធការងារ ក៏នៅមានមូលហេតុតំណពូជផងដែរ។
កាលពីឆ្នាំ ២០១១ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា ហេតុអ្វីសក់ប្រែជាស្កូវច្រើន ពេល
នោះលោក Obama ឆ្លើយថា គឺដោយសារហ្សែន មិនមែនដោយសារសម្ពាធការងារនោះទេ។
លោក Obama និយាយថា “សក់របស់តាខ្ញុំស្កូវ នៅពេលគាត់មានអាយុ ២៩ឆ្នាំ។ យ៉ាងនេះហើយ
ខ្ញុំគិតថា ខ្ញុំក៏ដូច្នេះដែរ”។
ទំព័រ Live Science ឱ្យដឹងថា អ្នកវិទ្យាសាស្ដ្រមួយចំនួនយល់ថា ការបកស្រាយរបស់លោក
Obama គឺជាការត្រឹមត្រូវ។ តំណពូជគឺជាកត្តាសំខាន់ក្នុងការកំណត់ឱ្យមានសក់ស្កូវ។ យោង
តាមការសិក្សាស្រាវជ្រាវ អាយុដែលសក់ចាប់ផ្ដើមស្កូវរបស់ជនជាតិអាមេរិកស្បែកស ដើម
កំណើតអឺរ៉ុបគឺ ៣៥, ជនជាតិអាស៊ី គឺជិត ៤០ ខណៈដែលជនជាតិអាហ្វ្រិកគឺប្រហែល ៤៥។
លោក Obama មានម្ដាយជាជនជាតិស្បែកស និងឪពុកជាជនជាតិអាហ្វ្រិក ដូច្នេះ ការដែលសក់
របស់លោកចាប់ផ្ដើមស្កូវនៅពេលមានអាយុ ៤០ឆ្នាំ គឺជារឿងធម្មតា។
អ្នកវិទ្យាសាស្ដ្រមួយចំនួន មិនយល់ស្របជាមួយនឹងមតិដែលថា សក់លោក Obama ស្កូវគឺដោយ
សារសម្ពាធការងារ។
Gerald Weissmann និពន្ធនាយកនៃទស្សនាវដ្ដី FASEB ឱ្យដឹងថា “ចូរមើលទៅលើកម្លោះអេហ្សីប
ឬលីប៊ី ឬទាហានអ៊ីស្រាអែល សក់របស់ពួកគេមិនស្កូវនោះទេ ខណៈដែលថ្ងៃណាក៏រស់ក្នុងភាព
ភ័យខ្លាច និងគ្រោះថ្នាក់។ នោះគឺហ្សែន មានតែហ្សែនប៉ុណ្ណោះ”។
ប៉ុន្តែ មិនមែនអ្នកវិទ្យាសាស្ដ្រណាក៏យល់ស្របជាមួយនឹងមតិរបស់ Weissmann ។ Andrzej
Slominski គ្រូពេទ្យផ្នែករោគស្បែកនៅមន្ទីរពេទ្យសកលវិទ្យាល័យ Tennessee អាមេរិក អះអាង
ថា ក្រៅពីកត្តាហ្សែន ក៏មានភ័ស្ដុតាងបញ្ជាក់ថា កត្តាសម្ពាធការងារក៏ធ្វើឱ្យសក់ឆាប់ស្កូវ។
Ralf Paus អ្នកជំនាញការមកពីសកលវិទ្យាល័យ Luebeck អាល្លឺម៉ង់ បញ្ជាក់ថា ភាពតានតឹងផ្លូវ
ចិត្ត អាចធ្វើឱ្យរាងកាយផលិត រ៉ាឌីកាល់សេរី និងប៉ះពាល់ដល់ ម៉េឡានីន (កោសិកាពណ៌ដែល
កំណត់ពណ៌របស់សក់) នាំឱ្យសក់ស្កូវ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Live Science/CNN