ព័ត៌មានកីឡា៖ Floyd បានប្រកាសជាផ្លូវការ ក្នុងសន្និសិតការសែត កាលពីថ្ងៃ ព្រហស្បត្ដិ៍ ដោយសម្រេចចិត្ដជ្រើសរើសគូរប្រកួតចុងក្រោយ យកកីឡាករ Andre Berto ក្នុងព្រឹត្ដិការណ៍ថ្ងៃទី ១២ ខែកញ្ញា នៅសង្វៀនកីឡាប្រដាល់ MGM Grand Arena ក្នុងទីក្រុង Las Vegas ។ ទន្ទឹមនឹងការសម្រេចជ្រើសរើស នេះផងដែរ Floyd ទទួលរងការរិះគន់យ៉ាងខ្លាំង ថា ដៃគូរចុងក្រោយនេះគឺ មិនសាកសមនឹងរូបគេនោះឡើយ ព្រោះ Andre Berto ស្ថិតក្នុងលំដាប់គីឡូទាបជាង ។
Floyd Mayweather បានស៊ូទ្រាំនឹងការ ស្ដីបណ្ដោសរិះគន់ យ៉ាងខ្លាំងពីបណ្ដាអ្នកគាំទ្រ ជុំវិញខ្លួន និង ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលជ្រើសរើសយក កីឡាករ Andre Berto ធ្វើជាគូរប្រកួតចុងក្រោយ របស់កីឡាករ។ មូលហេតុ ដែល Floyd ត្រូវបានគេបដិសេធ មិនចង់ឲ្យប្រកួតជាមួយ Andre Berto ព្រោះ កីឡាករម្នាក់នេះ គឺ មិនសូវទទួលបានការចាប់អារម្មណ៍ និងការប្រកួតខ្សោយជាងគូរប្រកួតមុនៗ ហើយកម្រិតគីឡូប្រកួត ក៏មិនសមស្របគ្នាដែរ ។ ប៉ុន្ដែទន្ទឹមនឹងការរិះគន់នេះ Andre Berto បែជាបង្វែការមិនចាប់អារម្មណ៍នេះទៅលើ Floyd វិញ ដោយលើកឡើងថា កីឡាករដែលប្រកួត មើលទៅគួរឲ្យធុនទ្រាន់នោះគឺ ជា Floyd ទៅវិញទេ ។
Andre Berto អះអាង ដោយចោទជាសំណួរថា " តើអ្នកធ្លាប់បានឃើញការប្រកួត Andre Berto ខ្ញុំបាទមានចំនុចត្រង់ណា ដែលគួរឲ្យធុញនោះ ? មិនមានទេមែនទេ? អ្នកទាំងអស់គ្នាចំបាច់ត្រូវសួរ Floyd....តើការប្រកួតរបស់ខ្ញុំបាទកន្លងមកពិតជាមានចំនុចគួឲ្យធុញទ្រាន់....បង្ហាញឲ្យត្រង់ចុះថា ការប្រកួតរបស់ខ្ញុំបាទ គឺពិតជាការប្រកួត ដ៏គួរឲ្យចាប់អារម្មណ៍មិនចាញ់ ប៉ាក់គីអៅនោះទេ។ ហើយកីឡាករ ដែលប្រកួត មិនគួរឲ្យចង់មើលនោះគឺ ជា Floyd ទៅវិញទេ។
យោងតាមគេហទំព័របានបង្ហាញឲ្យដឹងថា ព្រឹត្ដិការណ៍ប្រកួតរបស់ Andre Berto កន្លងមកក៏ទទួលបានការចូលទស្សនាច្រើន មិនអន់នោះទេ តាមការសង្កេត ហើយប្រវត្ដិប្រកួតរបស់កីឡាករ ក៏មិនអន់ផងដែរ ដោយកីឡាករ ក៏ធ្លាប់ចូលរួមប្រកួត ក្នុងព្រឹត្ដិការណ៍ World Champions បានចំនួន ៦ ដងផងដែរដោយ ចាញ់ ៣ដង និង ឈ្នះបាន ៣ដង ហើយគូរប្រកួត ប៉ះជាមួយ កីឡាករ Josesito Lopez ដោយផ្ដួលដៃ គូរឲ្យសន្លប់ក្នុងទឹកទី ៦ទៀតផង។
Floyd បានធ្វើសេចក្ដីអះអាង ដើម្បីការពារ Andre Berto ដោយលើកឡើងថា ដៃគូរចុងក្រោយនេះ គឺជាជម្រើសល្អបំផុតហើយ សម្រាប់រួបគាត់ សម្រាប់បឹទទំព័ចុងក្រោយក្នុងអាជីពជាកីឡាករ ប្រដាល់។ ហើយរឿងមួយ ទៀតពេលខ្លះគាត់ក៏មិនចាំបាច់ប្រកួតទៀតក៏បានដែរ ដោយផ្អែកលើកេរ្ដិ៍ឈ្មោះ និងទ្រព្យសម្បត្ដិដែលរកបានកន្លងមក ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ibtimes