CamNews

ព័ត៌មានអន្តរជាតិ 

"ក្នុងខែធ្នូ ខាងមុខនេះ ផែនដីនឹងត្រូវងងឹត៦ថ្ងៃជាប់គ្នា" ជារឿងមិនពិតនោះទេ ពោល ជារឿងបោកប្រាស់ទាំងស្រុង

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ក្រុមមនុស្សរាប់ពាន់នាក់ មកពីជុំវិញពិភពលោក បានទទួលរងនូវ ការបោកបញ្ឆោត ក៏ដូចជាបោកប្រាស់ ទាក់ទិនទៅនឹងការសាយភាពព័ត៌មានមិនពិត ដែលធ្លាប់បាន លើកឡើងអោយដឹងថា "អង្គការណាសា​​បានធ្វើការព្យាករណ៍ថាពិភពលោកយើងនេះនឹងងងឹតរយៈ ពេល៦ថ្ងៃជាប់គ្នា អំឡុងខែ ធ្នូ ខាងមុខនេះ" ។

ចំណងជើងធំ ខណៈទទួលបានការចាប់អារម្មណ៍ និងផ្អើល អស់ មួយចំហៀង   ទ្វីប លោកមួយនេះ "ក្នុងខែធ្នូ ឆ្នាំ ២០១៤ ខាងមុខនេះ ផែនដីនឹងត្រូវងងឹត៦ថ្ងៃជាប់គ្នា"   ជាការពិត ត្រូវបានបង្កើតឡើង ដោយទំព័រ Huzlers.com ដែលត្រូវបានគេស្គាល់ថា ជាទំព័រមួយ សម្រាប់ការបង្កើតរឿងហេតុ ភូតភរ ជាមួយនឹង ចំណងជើងដ៏ចាប់អារម្មណ៍​ជាទីបំផុត ។ 


បេក្ខភាពសារព័ត៌មាន បោកបញ្ឆោតភូតភរ មួយនេះ មានអត្ថន័យជារួមដូចតទៅ ៖ " អង្គការណាសា បានប្រកាសអោយដឹងថា ភពផែនដី នឹងទទួលបានបទពិសោធន៍ ងងឹត ៦ ថ្ងៃជាប់ៗគ្នា  ដោយចាប់ ផ្តើមពីថ្ងៃទី អង្គារទី ១៦ ដល់ថ្ងៃច័ន្ទ ទី ២២ ធ្នូ ខាងមុខនេះ ក៏ដោយសារតែ បាតុភូតព្យុះដ៏ ធំមួយនៅ ក្នុងភពព្រះអាទិត្យ ដែលបានបណ្តាលអោយកើតមានឡើង ធូលី និងកំទេចកំទីអវកាសជាច្រើនមក រារាំងពន្លឺព្រះអាទិត្យ ប្រមាណជាង ៩០ ភាគរយ ។ "

"ប្រធានអង្គការណាសា លោក Charles Bolde បានធ្វើសេចក្តីប្រកាសយ៉ាងដូច្នេះខណៈទទូចអោយ អ្នករាល់គ្នា បន្តនូវភាពអត់ធ្មត់ ពីព្រោះថា គ្មានរឿងអ្វី បានកើតឡើងជាធំដុំនោះទេ ពីព្រោះ  ថា នេះ គ្រាន់តែជាបាតុភូត ព្យុះដ៏ធំមួយ ក្នុងរយៈពេល ២៥០ ឆ្នាំចុងក្រោយ ដែលនឹងមានរយៈពេល   ២១៦ ម៉ោង " ។ មិនត្រឹមតែប៉ុណ្ណោះ មានពេលមួយនោះ អត្ថបទសារព័ត៌មាន មិនពិតមួយនេះ ក៏បានលើក ឡើងបន្តអោយដឹងថា អ្នកវិទ្យសាស្រ្ត Earl Godoy មកពីអង្គការណាសាអោយដឹងថា ៖មិនមានបញ្ហា អ្វីធ្ងន់ធ្ងរនោះទេ ចំពោះបាតុភូតធម្មជាតិ ងងឹត ៦ ថ្ងៃជាប់ៗគ្នាលើកនេះ ជាជាងការប្រើ ថាម ពល សិ ប្បនិម្មិត ជំនួសអោយពន្លឺព្រះអាទិត្យដែលនឹងត្រូវងងឹតឆាប់ៗនេះ ក្នុងអំឡុងខែ ធ្នូ ។

ទន្ទឹមនឹងការរកឃើញថា ព័ត៌មានខាងលើ គឺជារឿងមិនពិត ភូតភរ បោកបញ្ឆោតហើយនោះ អ្នកប្រើ ប្រាស់បណ្តាញទំនាក់ទំនងសង្គម ភាគច្រើន តួយ៉ាងរួមមានដូចជា ទ្វីតធើ បានបង្ហាញនូវ  ភាពភ្ញាក់ ផ្អើលរបស់ពួកគេ ។ គួរបញ្ជាក់ថា ទំព័រ Huzlers.com កាលពីពេលកន្លងទៅនេះ ក៏   ធ្លា ប់បាន  ចែក ចាយព័ត៌មានមិនពិត រួចម្តងមកហើយ ទាក់ទិនទៅនឹងតារាចម្រៀង រ៉េប និង    តារា សម្តែងអាមេរិក លោក  Tupac Shakur នៅរស់រានមានជីវិតនៅឡើយ ៕


ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ibtimes


Tags: Int news Breaking news World news Unt news Hot news USA United States Nasa Washington