ប្រភពព័ត៌មានពីទំព័រ E!Online បានអោយដឹងថា Justin និង Selena បានចែកផ្លូវគ្នាជាផ្លូវ
ការទៅហើយ។ មូលហេតុគឺដោយសារតែកាលវិភាគធ្វើការរបស់ពួក គេខុសគ្នាខ្លាំងពេក មិន
មានពេលច្រើនសម្រាប់នៅក្បែរគ្នា ដើម្បីអាចរក្សាទំនាក់ទំនងស្នេហានេះ។
Selena និង Justin ត្រូវបានគេអះអាងថា បានបែកបាក់គ្នាជាផ្លូវការ ហើយពួកគេក៏មិនបាន
បង្ហាញខ្លួនជាមួយគ្នា ក្នុងរយៈពេលកន្លងមកនេះ។ កាលពីមុននេះ ព័ត៌មានស្ដីពីការបែកបាក់
របស់ពួកគេ បានក្លាយជាប្រធានបទសំខាន់នៅលើអ៊ីនធើរណែត ប៉ុន្ដែ Selena រួមទាំង Justin
បានបដិសេធ។
ទោះជាយ៉ាងណាក៏ដោយ មូលហេតុដែលអាចធ្វើអោយពួកគេបែកបាក់ ប្រាកដជារឿងផ្សេង។
គួររំលឹកថា ក្នុងអំឡុងពេលនេះ Justin ត្រូវបានគេសង្ស័យថា កំពុងមានទំនាក់ទំនងស្នេហា
ជាមួយអ្នកបង្ហាញម៉ូដវ័យ ១៩ឆ្នាំ ជនជាតិ Hungari គឺនាង Barbara Palvin ដែលជាសមាជិក
របស់ក្រុម Victoria’s Secret ។ ទំព័រ Zim បានចុះផ្សាយថា Justin កំពុងតែមានស្នេហាជាមួយ
ស្រីស្អាត Barbara បើទោះជាទើបតែចែកផ្លូវពី elena ៕
ពួកគេបែកគ្នាដោយសារមនុស្សទីបី?
Justin និង នៅលើឆាក Victoria’s Secret
ដោយ ៖ សីហា
ប្រភព ៖ k14