CamNews

តារា 

Taylor Swift ភ្ញាក់ផ្អើលពេលឃើញ Selena ថើប Justin

Selena និង Justin Bieber​ ជៀសវាងការស្និតស្នាល ជាមួយគ្នាក្នុងពេលបង្ហាញខ្លួននៅក្នុង
កម្មវិធី BMA 2013 តែត្រូវបាន Taylor Swift ប្រទះឃើញថើបគ្នានៅក្រោយឆាក​ ធ្វើអោយ
Taylor Swift ភ្ញាក់ផ្អើល ។



មុនពេលកម្មវិធីចាប់ផ្តើម ព័ត៌មានមួយបានប្រាប់ពីកន្លែងអង្គុយ ដែលគេបានរៀបចំអោយ
Justin Bieber អង្គុយជិត Selena ទើបធ្វើអោយទស្សនិកជន រង់ចាំតាមដានមើលថា តើពួក
គេនិង បង្ហាញខ្លួនជាមួយគ្នាឬទេ ពេលដើរលើកំរាលព្រំខៀវ ។ តែ Selena និង Justin បាន
ឆ្លើយតបវិញ ដោយការដើរបែកគ្នា ហើយសូម្បីតែពេលអង្គុយជិតគ្នា​ ក៏គ្មានភាពស្និតស្នាល
ដែរ ដែល Justin អង្គុយបែរមុខទៅខាងណាផ្សេង ខុសពី Selena ។ តែក្រោយមកត្រូវពេល
Taylor Swift ចុះមកខាងក្រោយវិញ នាងបានប្រទះឃើញ Selena ថើបថ្ពាល់ Justin Bieber
ហើយមានភាពស្និតស្នាលយ៉ាងផ្អែមល្ហែម ។ Taylor រាងភាំងមួយភ្លែត ហើយក៏ដើរចេញដូច
ជាអៀន ជំនួសគេទាំង ២ ។

រូបថតដែលថតជាប់ Selena និង Justin ថើបគ្នានេះ ជាសញ្ញាមួយថា គូរស្នេហ៍នេះកំពុងតែ
មានភាពស្និតស្នាលផ្អែមល្ហែមជាមួយគ្នា សារជាថ្មីម្តងទៀតហើយ ៕


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: taylor swift justin selena